ព័ត៌មានជាតិ
តើការសម្ភាសន៍មនុស្សបែកថ្នាំ ឬមិនមានស្មារតីល្អខុសក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានដែរឬទេ?
សារព័ត៌មានសំដៅដល់ហេតុការណ៍ ព្រឹត្តិការណ៍ ឬដំណឹងដែលគេផ្ដល់ឱ្យសាធារណជនដឹងតាមរយៈប្រព័ន្ធផ្សព្វផ្សាយជាអក្សរ សំឡេង រូបភាព សញ្ញា ឬក្រោមទម្រង់ផ្សេងទៀតដែលមានប្រភពច្បាស់លាស់ និងត្រូវបានផ្ទៀងផ្ទាត់ត្រឹមត្រួវ។ ភាពដែលមានប្រភពច្បាស់លាស់នេះហើយគឺជាចំណុចសំខាន់មួយក្នុងការផ្ដល់ព័ត៌មានដល់សារធារណជនដើម្បីផ្ដល់ជាប្រយោជន៍ដែលមានភាពជឿជាក់។

បច្ចុប្បន្ននៅកម្ពុជាមានការផ្សព្វផ្សាយព័ត៌មានយ៉ាងទូលំទូលាយដោយយោងតាមរបាយការណ៍ក្រសួងព័ត៌មានកម្ពុជាមានប្រព័ន្ធផ្សព្វផ្សាយគិតត្រឹមឆ្នាំ២០២៣ កម្ពុជាមានស្ថាប័នសារព័ត៌មានទាំងអស់ដែលបានចុះបញ្ជីចំនួនជាង២ពាន់អង្គភាពក្នុងនោះគេហទំព័រ និងទូរទស្សន៍អនឡាញមានជិត១ពាន់អង្គភាព ដែលផ្ដល់នូវព័ត៌មានច្រើនចម្រុះបែបដល់សាធារណជន ក្នុងនោះព័ត៌មានដែលទាក់ទាញចំណាប់អារម្មណ៍ជាងគេគឺសន្ដិសុខសង្គមដែលគេឃើញមានជារឿយនូវការធ្វើការផ្សាយផ្ទាល់ការបង្ក្រាបក្មេងទំនើង ឬការបង្កអសន្តិសុខដែលប្រព្រឹត្តិឡើងដោយជនមានបញ្ហាស្មារតីជាដើមរហូតឈានដល់ការធ្វើសម្ភាសន៍ជនវិប្បល្លាស្មារតីទាំងនោះទៀតផងដែលនេះវាបានផ្ទុយពីគោលការណ៍មួយពីភាពច្បាស់លាស់នៃប្រភពរួចទៅហើយ។

អ្នកនាំពាក្យក្រសួងព័ត៌មានលោក ទេព អស្នារិទ្ធ មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថាប្រភពសារព័ត៌មាន ដែលទុកចិត្តបានគឺអាចជាមនុស្ស ជាឯកសារ ឬជាប្រភពព័ត៌មានផ្សេងទៀតដែលជាប្រភពផ្លូវការរបស់មន្ទីរស្ថាប័ននានាជាដើម ដោយឡែកប្រសិនជាប្រភពជាមនុស្សគឺយើងសំដៅលើមនុស្សដែលមានកាយសម្បទាស្មារតីគ្រប់គ្រាន់ដើម្បីយកព័ត៌មានដែលមានគុណភាពយកមកផ្សាយជូនពលរដ្ឋដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ។
លោកបន្ថែមថា៖ «ប្រសិនជាប្រភពព័ត៌មានដែលយកមកគឺខុសទៅនឹងលក្ខខន្តកាយសម្បទាជាពិសេសគាត់មានបញ្ហាសតិអារម្មណ៍ឬក៏បាត់បង់ស្មារតីរបស់គាត់ទៅហើយគឺការសម្ភាសន៍ហ្នឹងវាគ្រាន់តែជាការយកព័ត៌មានតែព័ត៌មានដែលមិនអាចមានការទុកចិត្តបានទេ»។

រដ្ឋមន្ត្រីព័ត៌មានលើកបង្ហាញនូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន
ថ្មីៗនេះក្រសួងព័ត៌មានទើបតែបានសម្រេចបាននូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដែលមានគោលបំណងបន្តធានាបរិយាកាសល្អប្រសើរសម្រាប់ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានប្រកបដោយទំនុកចិត្ត ប្រសិទ្ធភាព គុណភាព និងទំនួលខុសត្រូវវិជ្ជាជីវៈ ជាផ្នែកសម្រាប់ការលើកកម្ពស់សេរីភាពខាងសារព័ត៌មាន និងការពារសុវត្ថិភាពអ្នកសារព័ត៌មាន។
ក្នុងធម្មនុញ្ញនេះបានចាត់ទុកថាជាការ«ឆ្លៀតឱកាសកេងចំណេញ»លើភាពទន់ខ្សោយ ភាពងាយររងគ្រោះ អសមត្ថភាពផ្លូវចិត្ត ឬរាងកាយរបស់បុគ្គល ឬក្រុមណាមួយដើម្បីផ្សព្វផ្សាយ។ ដែលនេះជាកំហុសទាក់ទងនឹងផ្នែកគណនេយ្យភាពសង្គមដែលអ្នកសារព័ត៌មានត្រូវជៀសវាង។

ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាលោក ហ៊ុយ វណ្ណៈ ប្រាប់កម្ពុជាថ្មីថាការយកមនុស្សមានបញ្ហាស្មារតីមកផ្សព្វផ្សាយគឺវាបានប៉ះពាល់ជាខ្លាំងដល់ឯកជនភាពរបស់បុគ្គល ហើយវាជាប្រភពព័ត៌មានដែលទុកចិត្តបាននោះទេ។ លោកថានេះជាគោលការណ៍សាកលដែលត្រូវតែគោរពអនុវត្តតាម។
លោកបន្ថែមថាការសម្ភាសន៍ជនមានបញ្ហាស្មារតីគឺត្រូវចៀសវាងព្រោះសកម្មភាពនេះបានធ្វើឱ្យប៉ះពាល់ដល់បុគ្គលដែលកំពុងរងគ្រោះហើយក្លាយជាជនរងគ្រោះបន្តទៀតដោយប្រព័ន្ធផ្សព្វផ្សាយ មិនត្រឹមតែប៉ុណ្ណោះវាបានប៉ះពាល់ដល់គ្រួសារជនរងគ្រោះ សាធារណជន និងអ្នកសារព័ត៌មានខ្លួនឯងផ្ទាល់។
លោកថា៖ «ខ្ញុំសំណូមពរថាបើជៀសវាងបានសូមជៀសវាង»។
អ្នកនាំពាក្យក្រសួងព័ត៌មានលោក ទេព អស្នារិទ្ធ វិញបានសំណូមពរដល់អ្នកសារព័ត៌មានប្រកាន់នូវមូលដ្ឋានវិជ្ជាជីវៈ គោរពនូវសិទ្ធិមនុស្ស ថែរក្សាស្ថិរភាពក្នុងសង្គម និងសូមកុំតាំងខ្លួនសមត្ថកិច្ចជំនាញ ឬតុលាការ៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៤ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


