ព័ត៌មានជាតិ
ជិះម៉ូតូសុខៗត្រូវរថយន្តយីឌុបបុកពីក្រោយស្លាប់មើលសពលែងយល់
បុរសម្នាក់ជិះម៉ូតូសុខៗ ត្រូវរថយន្ដយីឌុបបើកក្នុងល្បឿនលឿនបុកពីក្រោយ ហើយកិនជនរងគ្រោះបណ្ដាលឲ្យស្លាប់ភ្លាមៗយ៉ាងរន្ធត់មើលសពលែងស្គាល់។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅចំណុចខាងជើងសាលាពងទឹក តាមបណ្ដោយផ្លូវជាតិលេខ៣ ភូមិតាំងរនាម សង្កាត់បន្ទះឡាងខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ភេទប្រុសអាយុប្រហែលជិត៤០ឆ្នាំ ស្លៀកខោក្រណាត់ពណ៌ទឹកដោះគោ ពាក់អាវក្រណាត់សឆ្នូត ដៃវែង ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BR 2500 ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តយីឌុបពណ៌ ដីឥដ្ឋ គ្មានស្លាកលេខ បើកក្នុងល្បឿនលឿនមកបុកពីក្រោយ រួចកិនបណ្តាលឲ្យជនរងគ្រោះបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម ហើយរថយន្តបន្តដំណើរទៅមុខបានប្រហែល២០០ម៉ែត្រ ទើបតៃឈប់រួចចុះគេចខ្លួនបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ចំណុចកើតហេតុ ធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចកំពុងស្រាវជ្រាវរកក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕





-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន