ព័ត៌មានជាតិ
ផ្លូវជាតិលេខ ៣ ពីកំពតទៅវាលរេញ មន្រ្តីជាន់ខ្ពស់កម្ពុជា ជំរុញបើកការដ្ឋានស្ថាបនាពេលជួបពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសចិន
លោក ស៊ុន ចាន់ថុលស៊ុន ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក វ៉ាង យី សមាជិកការិយាល័យនយោបាយ ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន បានលើកពីគម្រោងផែនការនានាលើវិស័យហេដ្ឋារចនាសម្ព័ន្ធ វិនិយោគ ពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម សុខាភិបាល វប្បធម៍ និងបច្ចេកវិទ្យាជាដើម ក្នុងនោះលោកក៏លើកពីផែនការជំរុញការស្តារជួសជុលឡើងវិញកំណាត់ផ្លូវជាតិលេខ ៣ ពីកំពតទៅវាលរិញដែលរងការខូចខាតបង្កការលំបាកដល់ពលរដ្ឋក្នុងការធ្វើដំណើរ។

ក្នុងជំនួបពិភាក្សាជាមួយលោក វ៉ាង យី សមាជិកការិយាល័យនយោបាយ ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន លោក ស៊ុន ចាន់ថុល បានលើកពិភាក្សាលើប្រធានបទសំខាន់ៗក្នុងការជំរុញពង្រឹងកិច្ចសហប្រតិបត្តិការ និងការអនុវត្តគម្រោងផែនការនានាលើវិស័យហេដ្ឋារចនាសម្ព័ន្ធ វិនិយោគ ពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម សុខាភិបាល វប្បធម៍ និងបច្ចេកវិទ្យាជាដើម។ ក្នុងនោះលោកក៏បានលើកពីគម្រោងស្តារផ្លូវជាតិលេខ ៣ ពីកំពតទៅវាលរិញ ដែលមានចម្ងាយជាង ២០ គីឡូម៉ែត្រដែលផ្លូវនេះបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។


ក្រៅពីលើកពីគម្រោងស្តារកំណាត់ផ្លូវជាតិលេខ ៣ ពីកំពតទៅវាលរិញ លោកឧបនាយករដ្ឋមន្រ្តីក៏បានលើកពិភាក្សាលើគម្រោងអភិវឌ្ឍនានាក្នុងនោះមានដូចជា គម្រោងព្រែកជីកហ្វូណនតេជោ គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ៧ រមាត-ត្រពាំងគ្រៀល គម្រោងទំនើបកម្មប្រព័ន្ធចម្រោះទឹកកខ្វក់ខេត្តព្រះសីហនុ គម្រោងពង្រីកការនាំចេញពីកម្ពុជាទៅកាន់ប្រទេសចិន ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងគម្រោងច្រករបៀងត្រីនិងអង្ករជាដើម។
រដ្ឋាភិបាលកម្ពុជាបានស្នើភាគីចិនជួយពន្លឿនក្នុងការផ្តល់ហិរញ្ញប្បទានលើគម្រោងជួសជុលស្តារឡើងវិញផ្លូវជាតិលេខ ៣ ពីវាលរេញទៅត្រពាំងរពៅ ដែលកំពុងរងការខូចខាតធ្ងន់ធ្ងរឲ្យបានឆាប់ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាការដឹកទំនិញបានល្អប្រសើរ។
បើតាមប្រភពពីមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន កំណាត់ផ្លូវជាតិលេខ ៣ កំពត-វាលរេញ ដែលរងការខូចខាតមានប្រវែង ២០ គីឡូម៉ែត្រ ក្នុងនោះមានកំណាត់ផ្លូវប្រវែង ១៥ គីឡូម៉ែត្រ ខូចដោយសារតែស្ថានភាពកសាងគ្រឹះមិនបានរឹងមាំ ខណៈប្រវែង ៥ គីឡូម៉ែត្រទៀត ភ្ជាប់ទៅផ្លូវបំបែកវាលរេញស្ថានភាពដីខាងក្រោមស្អុយជម្រៅដល់ទៅ ១៨ ម៉ែត្រ ដែលជាដើមចមចម្បងមួយនាំឲ្យផ្លូវសាងសង់ហើយតែងតែខូចទៅវិញ៕
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


