ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៣ នាព្រឹកស្អែក
បើគ្មានអ្វីប្រែប្រួលនោះទេ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវជាតិលេខ ៣ (ចោមចៅ-បែកគូស-កំពត ) មានប្រវែងសរុបជាង ១៣៤ គីឡូម៉ែត្រ នៅព្រឹកថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២២ ស្អែកនេះ។
សូមជម្រាបថា ផ្លូវជាតិលេខ ៣ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីខែឧសភា ឆ្នាំ ២០១៨។ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ ៣ ពីភ្នំពេញទៅក្រុងកំពត ដែលមានប្រវែងសរុបជិត ១៣៥ គីឡូម៉ែត្រ ត្រូវបានចែកជាពីរដំណាក់កាល៖ ដំណាក់កាលទី. ១ ពីចោមចៅ (ភ្នំពេញ) ទៅបែកគុស (ខេត្តតាកែវ) ប្រវែង ៧០គីឡូម៉ែត្រ ពង្រីកទទឹងតួផ្លូវរហូតដល់ ២៤,៥ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) កម្រាស់ ៩សង់ទីម៉ែត្រ ចែកចេញជា ៤គន្លង (២គន្លងទៅ ២គន្លងមក)។
ដំណាក់កាលទី. ២ ពីបែកគុសទៅក្រុងកំពតប្រវែងជិត ៦៦ គីឡូម៉ែត្រជាប្រភេទផ្លូវ AC កម្រាស់៧សង់ទីម៉ែត្រពង្រីកទទឹងតួផ្លូវរហូតដល់ ១២ ម៉ែត្រចែកជា ២គន្លង។ ផ្លូវនេះត្រូវបានសាងសង់ ដោយក្រុមហ៊ុន China Bridge and Road Corporation ក្រោមការត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុន Guangzhou Construction Technical Consulting ជាមួយនឹងថវិកាសរុបចំនួនជាង ២១៩លានដុល្លារដែលជាហិរញ្ញប្បទានសម្បទាន ពីសាធារណរដ្ឋប្រជាមានិតចិន។
ផ្លូវជាតិលេខ ៣នេះ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនផលិតផល ជាពិសេសការដឹកជញ្ជូនទំនិញ ពីខេត្តកំពតទៅកាន់ខេត្តផ្សេង ៗ និងបម្រើដល់វិស័យទេសចរណ៍ ទៅកាន់ភូមិភាគនិរតី នៃតំបន់សមុទ្រកម្ពុជាផងដែរ ជាពិសេសខេត្តកំពតក្រៅពីការផលិតនានាក៏ដូចជាតំបន់ទេសចរណ៍ ឬវារីអគ្គិសនី និងអនាគតកំពង់ផែទឹកជ្រៅនៅខេត្តកំពត, ខេត្តកំពតគឺជាខេត្តតែមួយគត់ ដែលផលិតអំបិល៕
អត្ថបទ៖ ណារី

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


