ព័ត៌មានជាតិ
កសិករដាំម្ទេសនៅកំពង់ឆ្នាំងលក់ម្ទេសបោះដុំចូលទីផ្សារតម្លៃ ១ ៥០០រៀល
បុរសជាអ្នកចំការដាំម្ទេសម្នាក់ឈ្មោះ សុភី មានទីលំនៅក្នុងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ហាងឆេងផ្លែម្ទេសលក់បោះដុំឲ្យម៉ូយមកទទួលទិញដល់ចម្ការមួយគីឡូលក់បានថ្លៃតែមួយពាន់ ១ ៥០០ រៀល ក្នុងមួយគីឡូ ធ្លាក់ចុះពាក់កណ្ដាល បើប្រៀបធៀបពីពេល ៣ ខែមុន។

លោក សុភី បានបន្តថា ចម្ការម្ទេសខ្មាំងដែលលោកដាំនេះ នៅលើដីទំហំជាង ៥០ អាដែលលោកបានជួលពីគេក្នុងមួយរដូវ ៣០ ម៉ឺនរៀល និងមកដល់ពេលនេះលោកបេះផ្លែម្ទេសខ្មាំងលក់បានប្រមាណ១០ ដងហើយ ដោយក្នុងម្តងបេះម្ទេសបាន ប្រមាណ ៣០ គីឡូ។
ក្នុងការប្រមូលបេះផ្លែម្ទេសនេះទៀតសោត លោកក៏ត្រូវការជួលអ្នកស្រុកឲ្យជួយបេះផងដែរ ដោយគិតថ្លៃឈ្នួលបេះម្ទេសបាន ក្នុងមួយគីឡូ ១ ពាន់រៀល។ បើប្រៀបធៀបក្នុងពេល នេះគឺផ្លែម្ទេសមួយគីឡូផាត់ថ្លៃឈ្នួលបេះទៅលោកនៅសល់បានតែ ៥០០ រៀលប៉ុណ្ណោះ។ ប៉ុន្តែកាលពីដើមដៃក្នុងមួយគីឡូអាចសល់ប្រាក់ ២ ៥០០ រៀល។

ទោះបីបែបណាការដាំដុះដំណាំម្ទេសនេះ មិនខាតបង់នោះទេ គឺលោកបានចំណេញខ្លះៗដែរគ្រាន់ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារបា នមួយគ្រាផងដែរ។
ដោយឡែកសម្រាប់ផ្លែម្ទេសខ្មាំងពណ៌សឬខ្លះហៅថាម្ទេសគុយទាវនេះ តម្លៃលក់នៅលើទីផ្សារក្នុងក្រុងកំពង់ឆ្នាំងមានតម្លៃពី ៥ ០០០ ទៅ ៦ ០០០ រៀល តែកាលពី ២-៣ខែមុន តម្លៃម្ទេសនេះនៅទីផ្សារមានតម្លៃពី ៨ ០០០ រៀល ទៅ ១ ម៉ឺនរៀល។
ប្រជាកសិករបានឲ្យដឹងថា ជាធម្មតាដំណាំកសិកម្ម ដូចជាល្ពៅ ត្រសក់ ត្រឡាចននោង ឬពោត ដែលដាំដុះបានផលលើកដំបូងពិតជាលក់បានថ្លៃ។ និងបើធ្លាក់ដល់ចុងដៃសំបូរច្រើនហើយនោះ តម្លៃក្នុងទីផ្សារពិតជាចុះថោកហើយ ព្រោះការទិញលក់ដូរគឺជាទីផ្សារសេរី និងគ្មានអ្វីគួរឱ្យឆ្ងល់នោះឡើយ។

អាជីវករលក់ម្ទេសនៅផ្សារដើមគរប្រាប់ថា បច្ចុប្បន្នម្ទេសនាំចូលពីប្រទេសជិតខាង លក់ចេញក្នុងតម្លៃ ៤ ៣០០ រៀល ទៅ ៤ ៥០០ រៀល ក្នុងមួយគីឡូ។
តាមការចុះផ្សាយរបស់ គេហទំព័រក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គិតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣នេះ ម្ទេសស្រស់មានតម្លៃប្រែប្រួលចន្លោះពី ៤០០០រៀល ទៅ៩០០០រៀល ក្នុងមួយគីឡូក្រោម។
បើតាមក្រសួងកសិកម្ម ដំណាំម្ទេសមានច្រើនប្រភេទ ដែលនៅប្រទេសកម្ពុជា គេនិយមដាំប្រភេទ ម្ទេសដៃនាង ម្ទេសអាចម៍សត្វ ម្ទេសផ្លោក ម្ទេសហាវ៉ៃ ដោយឡែកម្ទេសផ្សេងៗទៀតដែលឃើញលក់នៅតាមទីផ្សារ ជាប្រភេទម្ទេសនាំចូលមកដាំដុះដែលពុំទាន់មានការសិក្សាពីបច្ចេកទេសដាំដុះសមស្របនៅឡើយទេ៕




អត្ថបទ៖ ឈៀងថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


