សេដ្ឋកិច្ច
កសិករដាំដុះម្ទេស៖ បិទការនាំចូលកសិផលពីបរទេស មិនប៉ះពាល់ដល់ការដាំដុះ និងផ្គត់ផ្គង់កសិផលក្នុងស្រុកទេ
លោក ប៊ូ សុភ័ក្រ ដែលបច្ចុប្បន្នជាកសិករធ្វើស្រែចម្ការ និងដាំដុះដំណាំកសិកម្មបន្តិចបន្តួច រស់នៅភូមិស្តុកប្រវឹក ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង បានលើកឡើងថា ការបិទការនាំចូលកសិផលពីបរទេស គឺមិនធ្វើឱ្យប៉ះពាល់ទៅដល់ការដាំដុះ និងផ្គត់ផ្គង់កសិផលនៅក្នុងស្រុកទេ។

តាមក្រសួងកសិកម្ម លោក ប៊ូ សុភ័ក្រ បានឱ្យដឹងថា ផុតពីរដូវធ្វើស្រែចម្ការ លោកបានចាប់យករបរដាំម្ទេស នៅលើផ្ទៃដីប្រមាណ ៦០អា និងគ្រោងពង្រីកការដាំដុះបន្ថែមទៀតដើម្បីអាចទទួលបានប្រាក់កម្រៃផ្គត់ផ្គង់ជីវភាពគ្រួសារ។
កសិកររូបនេះ បានលើកឡើងថា មុខរបរដាំម្ទេសនេះ ជាដំណាំដែលងាយស្រួលដាំដុះ ហើយមានតម្រូវការទីផ្សារល្អ និងអាចលក់បានក្នុងតម្លៃសមរម្យអាចទទួលយកបាន។ មួយវិញទៀតដំណាំប្រភេទនេះ គឺអាចប្រមូលផលបានស្ទើរតែរៀងរាល់ថ្ងៃ ដោយក្នុងមួយថ្ងៃលោកអាចរកចំណូលបានពីការលក់ម្ទេស ចន្លោះពី ៦ ម៉ឺនរៀល ទៅដល់ ១០ម៉ឺនរៀល តាមតម្រូវការជាក់ស្ដែងដែលឈ្មួញត្រូវការ។

ទន្ទឹមនេះ ពាក់ព័ន្ធការបិទច្រកព្រំដែនរវាងកម្ពុជា-ថៃ ក្នុងនាមជាប្រជាកសិករមួយរូប កសិកររូបនេះតល់ឃើញថាមិនមានផលប៉ះពាល់ដល់ការដាំដុះរបស់គាត់នោះទេ ព្រោះថា ការដាំដុះរបស់ប្រជាកសិករក្នុងមូលដ្ឋានភូមិ-ឃុំ របស់លោក អាចផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកបាន៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


