កីឡា
ដំណឹងល្អពី ប៉ឺត សង្ឃឹម ជុំវិញរបួសសរសៃជើងដែលខានឡើងវ៉ៃជាង៣ខែ
ម្ចាស់មេដាយមាសស៊ីហ្គេម២សម័យកាល ប៉ឺត សង្ឃឹម បានបាត់មុខពីសង្វៀនគុនខ្មែរជាង៣ខែហើយ បន្ទាប់ពីមានរបួសសរសៃជង្គង់តាំងពីមុនកីឡាស៊ីហ្គេម កាលពីខែឧសភា ឆ្នាំ២០២៣។
ប៉ឺត សង្ឃឹម បានប្រាប់ថា របួសសរសៃជង្គង់បានកើតឡើងតាំងពីការប្រកួតផ្សេងៗមុនកីឡាស៊ីហ្គេម ប៉ុន្តែអាការកើតមានកាន់តែធ្ងន់នៅពេលប្រកួតកីឡាឃីកបុកស៊ីងក្នុងកីឡាស៊ីហ្គេម ដោយសារត្រូវប្រកួតច្រើនលើកក្នុងរយៈពេលមួយដ៏ខ្លី។ បន្ទាប់ពីចប់កីឡាស៊ីហ្គេម រូបគេពិនិត្យឃើញមានបញ្ហាដាច់សរសៃជង្គង់ដែលត្រូវការពារព្យាបាលរយៈពេលយូរ។ រហូតដល់ពេលនេះការព្យាបាលមានរយៈពេលជាង៣ខែហើយ ប៉ុន្តែមិនមែនជាការព្យាបាលតាមរយៈការវះកាត់ទេ។

ប៉ឺត សង្ឃឹម បានប្រាប់«កម្ពុជាថ្មី»ថា ៖«សម្រាប់របួសរបស់ខ្ញុំឥឡូវនេះធូរច្រើនហើយស្ទើរតែ៨០ទៅ៩០%ហើយ។ គ្រាន់តែនៅស្រៀវតិចតូច ប៉ុន្តែលែងឈឺហើយ។ ខ្ញុំបានចាប់ផ្តើមហ្វឹកហាត់ឡើងវិញគឺអត់បញ្ហាអ្វីទេ។ ខ្ញុំអាចទាត់បាវសាក់ ទាត់ស៊ីបធម្មតាវិញពេញទំហឹង ប៉ុន្តែគ្រាន់តែមុនហាត់គឺខ្ញុំត្រូវកម្តៅសាច់ដុំឲ្យសរសៃឡើងក្តៅសិនទើបអាចហាត់បានពេញលេញ»។
នៅពេលកើតមានរបួសធ្ងន់ធ្ងរពីដំបូងបានធ្វើឲ្យ ប៉ឺត សង្ឃឹម រងសម្ពាធផ្លូវចិត្ត និងបាក់ទឹកចិត្តខ្លះដែរដោយសារបារម្ភបាត់បង់អាជីពដែលកំពុងទទួលបានជោគជ័យទាំងជាតិ និងផ្ទាល់ខ្លួន។
កូនសិស្សរបស់លោកគ្រូ សេន ប៊ុនថេន បានឲ្យដឹងថា ៖«ពេលមានរបួសដំបូងធ្វើឲ្យកើតមានសម្ពាធផ្លូវចិត្តដែរ ពីព្រោះរបួសចំសរសៃសំខាន់ខ្លាំង ខ្លាចធ្វើឲ្យបាត់បង់អាជីពប្រដាល់។ ពេលខ្លះធ្វើឲ្យខ្ញុំបាក់ទឹកចិត្តដែរ តែពេលបានជួបគ្រូពេទ្យ និងធ្វើតាមការណែនាំរបស់គ្រូពេទ្យធ្វើឲ្យធូរស្រាលពីមួយថ្ងៃទៅមួយថ្ងៃ។ ខ្ញុំក៏ចាប់ផ្តើមសប្បាយចិត្តឡើងវិញ»។
ប៉ឺត សង្ឃឹម បានប្រាប់ពីមូលហេតុដែលការព្យាបាលមិនត្រូវការវះកាត់ថា ពីដំបូង គ្រូពេទ្យមិនទាន់តម្រូវឲ្យវះកាត់ទេគឺសាកល្បងព្យាបាលបែបលំហាត់ប្រាណសាច់ដុំជាមុនសិន។ ប្រសិនមានផលល្អគឺមិនចាំបាច់វះកាត់ ប៉ុន្តែប្រសិនរយៈពេលពីរបីខែមិនមានផលល្អទើបអាចឈានដល់វគ្គវះកាត់។
«ពេលធ្វើលំហាត់សាច់ដុំមួយរយៈពេល សាច់ដុំអត់ស្វិត សាច់ដុំនៅដំណើរការ។ អីចឹងព្យាបាលតាមលំហាត់ប្រាណសាច់ដុំពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែល្អប្រសើរ ហើយបាត់ឈឺ»។ ប៉ឺត សង្ឃឹមបានបញ្ជាក់។
តាមការបញ្ជាក់ពីគ្រូពេទ្យ អាការបែបនេះអាចជាសះស្បើយ១០០% ប៉ុន្តែត្រូវការធ្វើលំហាត់ប្រាណសាច់ដុំជាប្រចាំ។
កីឡាករគុនខ្មែរ ប៉ឺត សង្ឃឹម មិនទាន់ស្គាល់ពាក្យបរាជ័យឡើងក្នុងការឡើងសង្វៀនប្រហែលជាពីរឆ្នាំចុងក្រោយនេះ និងអាចចាត់ទុកជាកីឡាករទទួលបានជោគជ័យបំផុត។ រូបគេបានឈ្នះមេដាយមាសស៊ីហ្គេម២រដូវកាលជាប់គ្នាគឺឆ្នាំ២០២១ និងឆ្នាំ២០២៣ ព្រមទាំងបានឈ្នះខ្សែក្រវាត់គុនខ្មែរ IPCC Kun Khmer៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


