កីឡា
សូត្រ ប៊ុនធី មិនច្រណែនអ្វីនោះទេពេលឃើញក្លឹបប្រដាល់ថ្មីៗមានម្ចាស់ឧបត្ថម្ភរាប់រយលានរៀលនោះ
កីឡាករ សូត្រ ប៊ុនធី និងជាអ្នកកាន់ក្លឹបប្រដាល់បក្សីស្លាបដែក ថាមិនច្រណែនអ្វីនោះទេចំពោះក្លឹបថ្មីៗដែលទទួលបានការឧបត្ថម្ភ (Sponsor) រាប់រយលានរៀលដើម្បីអភិវឌ្ឍន៍ ឬដើម្បីបណ្ដុះធនធាន ព្រោះធ្វើម៉េចក្លឹបទាំងនោះល្បីៗមានសិស្សប្រកួតច្រើន។

ទិដ្ឋភាពក្លឹប
ជុំវិញសំនួរថាយល់យ៉ាងណាដែរនៅពេលឃើញក្លឹបថ្មីៗទើបបង្កើតតែមានការឧបត្ថម្ភថវិកាច្រើន(Sponsor) ស្របពេលក្លឹបបក្សីស្លាបដែកជាក្លឹបចាស់បែរជាមិនមានការជួយជ្រោមជ្រែងបែបនេះ? សូត្រ ប៊ុនធី ឆ្លើយតបថា មិនមានច្រណែនអ្វីនោះទេ ព្រោះក្លឹបទាំងនោះពិតជាល្បីឈ្មោះ និងមានសិស្សច្រើននៅក្នុងវិស័យប្រដាល់នេះមែន។ បើអ្នកម្ចាស់ឧបត្ថម្ភបច្ចុប្បន្ននេះគឺផ្ដោតតែលើក្លឹបល្បីៗបែបនោះរូបគេឃើញហើយក៏មិនមានអ្វីលើកឡើងច្រើនពាក់ព័ន្ធរឿងនេះដែរ។

សមិទ្ធផលក្លឹប
សិស្សច្បងនៃត្រកូល សូត្រ រូបនេះបន្ថែមទៀតថា ក្លឹបបក្សីស្លាបដែករបស់ខ្លួនគឺមានកីឡាករតែ ៤នាក់បងប្អូននេះទេ ដូច្នេះបន្តតាមដំណើរ ឬតាមលទ្ធភាពរបស់ខ្លួនដដែល។ តទៅមុខទៀតបើមានខាងណាឧបត្ថម្ភដើម្បីជួលជុលក្លឹប ឬជួយជាសម្ភារក៏ទទួលយក និងបន្តអភិវឌ្ឍន៍ជាងនេះ។ ប៉ុន្តែបើមិនមានទេក៏ធ្វើតាមធម្មតា ព្រោះពីមុនមកលំបាកយូរណាស់ហើយលំបាកតទៅទៀតមិនថ្វីដែរ។

ទីតាំងក្លឹបបក្សីស្លាបដែកដែលជួលនៅក្បែរ CTN
បញ្ជាក់ដែរថា ក្លឹបប្រដាល់បក្សីស្លាបដែកជាក្លឹបប្រដាល់មានអាយុកាល ២០-៣០ឆ្នាំមកហើយ និងបង្កើតឡើងដោយលោក សួន ប៊ុនសូត្រ ដែលជាគ្រូផង និងជាមន្ត្រីចៅក្រម អាជ្ញាកណ្ដាលផង។ បន្ទាប់ពីលោក សួន ប៊ុនសូត្រ ទទួលមរណៈភាពទៅគឺកីឡាករ សូត្រ ប៊ុនធី ជាអ្នកមើលការខុសត្រូវបន្ត។ វិស័យប្រដាល់មានភាពរីកចម្រើនមកដល់ពេលនេះក៏មានការរួមចំណែកធំពីក្លឹបប្រដាល់បក្សីស្លាបដែកដែលមានត្រកូល សូត្រ នេះផងដែរ។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្លឹបប្រដាល់ថ្មីៗជាច្រើនបានទទួលការឧបត្ថម្ភរាប់រយលានរៀលលើការបណ្ដុះធនធានកីឡាករ និងអភិវឌ្ឍន៍ក្លឹប៕


បងប្អូនត្រកូល សូត្រ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


