ព័ត៌មានជាតិ
ស្វែងយល់! តើកិច្ចប្រជុំគណៈរដ្ឋមន្រ្តីប្រព្រឹត្តទៅយ៉ាងដូចម្តេច?
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ គណៈរដ្ឋមន្រ្តីថ្មីកំពុងបើកកិច្ចប្រជុំពេញអង្គជាលើកដំបូង ក្រោមការដឹកនាំប្រជុំផ្ទាល់ដោយនាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត។ ថ្ងៃនេះ«កម្ពុជាថ្មី» សូមណែនាំលោកអ្នកនាងទៅស្វែងយល់ថា តើកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនេះប្រព្រឹត្តទៅយ៉ាងដូចម្តេច?

ច្បាប់ស្ដីពីការរៀបចំ និងប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី បានចែងថា នាយករដ្ឋមន្ត្រី គឺជាអ្នកកោះប្រជុំ និងជាអធិបតីនៃអង្គប្រជុំរបស់គណៈរដ្ឋមន្ត្រី ដែលអង្គប្រជុំរបស់គណៈរដ្ឋមន្ត្រីត្រូវបែងចែកជាអង្គប្រជុំធំ និងអង្គប្រជុំពិនិត្យស្រាវជ្រាវ។ ចំពោះរាល់អង្គប្រជុំរបស់គណៈរដ្ឋមន្ត្រី គឺត្រូវមានកំណត់ហេតុ។
អង្គប្រជុំធំ គឺជាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងសម្រេចដោះស្រាយរាល់កិច្ចការទូទៅ រាជរដ្ឋាភិបាល ដែលអង្គប្រជុំធំនេះ ត្រូវដឹកនាំដោយនាយករដ្ឋមន្ត្រី។ ប៉ុន្តែ នាយករដ្ឋមន្ត្រី ក៏អាចប្រគល់ភារកិច្ចជូនឧបនាយករដ្ឋមន្ត្រីដឹកនាំអង្គប្រជុំពិនិត្យស្រាវជ្រាវបានដែរ។ យ៉ាងណាក៏ដោយ ប្រសិនមានការចាំបាច់ នាយករដ្ឋមន្ត្រី អាចអញ្ជើញអ្នកពាក់ព័ន្ធនានាចូលរួមក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីបានថែមទៀត។

ជាការកត់សម្គាល់ កំឡុងពេលសម្ដេចតេជោ ហ៊ុន សែន នៅជានាយករដ្ឋមន្ត្រី សម្ដេចបានប្រកាសសម្រេចជ្រើសរើសយកថ្ងៃសុក្រ ជាថ្ងៃប្រជុំគណៈរដ្ឋមន្ត្រី។ ដោយឡែក ក្រោមការដឹកនាំរបស់ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត គេនៅមិនទាន់ដឹងថា ឯកឧត្តមសម្រេចយកថ្ងៃណាមួយ ដើម្បីប្រជុំគណៈរដ្ឋមន្ត្រីនៅឡើយ។ ក៏ប៉ុន្តែ ប្រជុំគណៈរដ្ឋមន្រ្តីលើកដំបូងនេះ គឺប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា៤ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ


