Connect with us

ព័ត៌មានជាតិ

សាលា ២ នៅខេត្តព្រះសីហនុ និងកំពង់ឆ្នាំង ទទួលបានពានរង្វាន់សាលាមេត្រីបរិស្ថានអាស៊ាន នៅឡាវ

បានផុស

នៅ

វិទ្យាល័យ ហ៊ុន សែន មិត្តភាព ខេត្តព្រះសីហនុ និង សាលាបឋមសិក្សាគំរូក្រុង ខេត្តកំពង់ឆ្នាំង បានទទួលពានរង្វាន់ សាលាមេត្រីបរិស្ថានអាស៊ានលើកទី៤ ដែលប្រារព្ធធ្វើឡើងនៅទីក្រុងវៀងច័ន្ទ សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីនេះ បានឆ្លងកាត់ការវាយតម្លៃ និងទទួលស្គាល់ថ្នាក់ជាតិលើការងារបរិស្ថាន និងសង្គម ដោយផ្អែកលើសូចនាករ និងលក្ខណៈវិនិច្ឆ័យច្បាស់លាស់ ក្រោមការដឹកនាំរបស់ នាយកដ្ឋានអប់រំបរិស្ថាន អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន។ 

សម្រាប់ឆ្នាំ២០២៣នេះ កម្ពុជាបានចាត់បញ្ជូនសាលាមេត្រីបរិស្ថានចំនួន ២សាលា និងយុវជនឆ្នើមបរិស្ថានចំនួន២រូប រួមមាន វិទ្យាល័យ ហ៊ុន សែន មិត្តភាព ខេត្តព្រះសីហនុ តំណាងដោយ លោក ជា សំអូន (ជានាយកសាលា) និង សាលាបឋមសិក្សាគំរូក្រុង ខេត្តកំពង់ឆ្នាំង តំណាងដោយ លោក នុត អង្គារ (ជានាយកសាលា) ។ ក្រៅពីនេះនៅមាន យុវជនឆ្នើមបរិស្ថាន ២រូបទៀត គឺយុវនារី ឱក សុចិន្តា អ្នកផលិតមាតិកាអប់រំបរិស្ថាន និងយុវជន ហែម សុភេម និស្សិតប្លាស្ទិក ។

លោក នុត អង្គារ នាយកសាលា សាលាបឋមសិក្សាគំរូក្រុង ខេត្តកំពង់ឆ្នាំង
លោក ជា សំអូន នាយកវិទ្យាល័យ ហ៊ុន សែន មិត្តភាព ខេត្តព្រះសីហនុ

នេះជាមោទនភាពសម្រាប់កម្ពុជា ដែលមានសាលា និងយុវជនឆ្នើម ត្រូវបានទទួលស្គាល់កម្រិតតំបន់ថា ជាសាលា និង​យុវជនគំរូ មានស្នាដៃល្អ​ក្នុងការងារអប់រំ ផ្សព្វផ្សាយ និងធ្វើសកម្មភាព​មេត្រីភាពបរិស្ថានដែលជាការរួមចំណែក​ លើកកម្ពស់​ការ​យល់ដឹង​អំពីកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការរស់នៅប្រកបដោយចីរភាពទាំងក្នុងស្រុក និងក្នុងតំបន់អាស៊ានទាំងមូល៕

អត្ថបទ៖ សុធាវី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម