សន្តិសុខសង្គម
អ្នកញៀនល្បែងយូគីមួយកន្លែងត្រូវបានសមត្ថកិច្ចស្រុកបន្ទាយមាសចុះបង្រ្កាប
កាលពីរសៀលថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៣ រសៀលម៉ោង២ សមត្ថកិច្ចស្រុកបន្ទយមាស បានចុះបង្ក្រាបអ្នកញៀនលេងល្បែង យូគី មួយកន្លែង ដែលគេបានដឹងថាល្បែង យូគី ដុះស្លែរាប់ខែណាស់មកហើយនោះ ដែលស្ថិតនៅ ក្នុងភូមិ សំរោង ចិន ឃុំ ព្រៃ ទន្លេ ស្រុក បន្ទាយមាស ខេត្តកំពត ។

សមត្ថកិច្ចស្រុកបន្ទាយមាសបានប្រាប់ឱ្យដឹងថា ការចុះបង្ក្រាបល្បែង យូគី ដុះស្លែមួយកន្លែងនេះ បានចង្អុលបង្ហាញបទបញ្ជាពី លោក វរសេនីយ៍ឯក នាក់ ឌឹម អធិការ នគរបាល ស្រុកបន្ទាយមាស ។
ជាមួយគ្នានេះ នគរបាល បានអោយដឹងថា ពេលចុះបង្ក្រាបអ្នកញៀនល្បែង យូគី បានរត់គេចខ្លួនអស់។ ក្នុងនោះបន្សល់ទុកនូវ ប៉ាយយូគីមួយផ្ទាំង កម្រាល ក្រដាស កាត់១ដុំ ស្បែកជើង មួយចំនួន ម៉ូតូ ចំនួន ១ គ្រឿង និងសម្ភារៈមួយចំនួនទៀត ដែលជាវត្ថុតាងទាំងនោះ ត្រូវបានសមត្ថកិច្ច យកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកបន្ទាយមាស។ បន្ទាប់មកក៏បានរុះរើ កន្លែងតង់ប្រក់រោងមួយ រួចហើយធ្វើការដុតកម្ទេចចោលនៅកន្លែងនោះតែម្តង៕
អត្ថបទ៖ សឹង រ៉ាត់




-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


