Connect with us

សន្តិសុខសង្គម

រដ្ឋបាលខណ្ឌកំបូល ចុះបង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែងឃាត់ខ្លួនមនុស្ស៥នាក់

បានផុស

នៅ

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បានចុះបង្ក្រាបទីតាំងកត់ឆ្នោត និងចែកចាយឆ្នោតខុសច្បាប់មួយកន្លែងនៅផ្ទះលេខ ១៦២ ផ្លូវលេខ១៧ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ដោយឃាត់ខ្លួនមនុស្សចំនួន៥នាក់ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមអាជ្ញាធរបានឱ្យដឹងថា​ ការចុះបង្ក្រាបករណីល្បែងស៊ីសងនេះ ធ្វើឡើងតាមគោលការណ៍ដឹកនាំជាប្រចាំរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ​ និងមានការសម្របសម្រួលពីលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល បានចាត់តាំងលោក លឹម ចាន់ដាវុធ អភិបាលរងខណ្ឌកំបូល ដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះបង្ក្រាបទីតាំងកត់ឆ្នោត និងចែកចាយឆ្នោតខុសច្បាប់មួយកន្លែង​ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ក្នុងនោះស្រី០៤នាក់ និងវត្ថុតាងពាក់ព័ន្ធមួយចំនួន។

ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង៥នាក់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីបន្តអនុវត្តតាមនីតិវីធីតាមច្បាប់៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម