ព័ត៌មានជាតិ
ទឹកតូចឆ្នាំនេះ មិនជាឧបសគ្គដល់ការរៀបចំពិធីបុណ្យអុំទូក
នៅសល់រយៈពេលប្រមាណជាង ២ ខែទៀត នឹងដល់ថ្ងៃរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៣នេះថា កម្ពស់ទឹកទន្លេនៅឆ្នាំនេះ មិនមានអ្វីប៉ះពាល់ រំខានទៅដល់ការរៀបចំពិធីបុណ្យអុំទូកនោះទេ។
លោកបញ្ជាក់ថា យើងនៅសល់រយៈពេលជាង ២ ខែទៀត បានផុតរដូវវស្សា ខណៈបើមើលទឹកបឹងទន្លេសាប នៅស្ថាយជលសាស្ត្របឹងទន្លេសាប-កំពង់ហ្លួង ទឹកមានកម្ពស់ជាង ៤ ម៉ែត្រ ថ្វីបើកម្ពស់ទឹកឆ្នាំនេះ តូចជាងបណ្ដាឆ្នាំកន្លងទៅ ប៉ុន្តែមិនធ្វើឱ្យរំខានទៅដល់ការរៀបចំពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែនោះទេ។
បើតាមលោក ចាន់ យុត្ថា ជាធម្មតាទឹកទន្លេទាប ក្នុងពេលអុំល្បឿនទឹកហូរខ្សោយជាងធម្មតា ដែលធ្វើឱ្យអ្នកអុំតឹងដៃបន្តិច ប៉ុន្តែបើឱ្យរំខានរហូតដល់ការអុំមិនបាននោះមិនមានទេ ខណៈរដូវវស្សានៅប្រមាណជាង ២ ខែ ដូច្នេះ ផ្ទៃរងទឹកភ្លៀងនៅមានភ្លៀងបន្តបន្ទាប់ ដែលធ្វើឱ្យទឹកអាចកើនឡើងមកវិញខ្លះ មិនឱ្យទឹកស្រកលឿនពេកដែរ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


