ព័ត៌មានជាតិ
រយៈពេល៣ថ្ងៃ នៃពិធីបុណ្យអុំទូក ខេត្តកែប ទទួលបានភ្ញៀវទេសចរជាង១៥ម៉ឺននាក់
គិតចាប់ពីថ្ងៃទី៤ ដល់ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ខេត្តកែប ទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកសម្រាកលេងកម្សាន្ត ជាង១៥ម៉ឺននាក់ (១៥៥,៤៥៨នាក់) បេីប្រៀបធៀបឆ្នាំ២០២៤ កេីនឡេីង ៥៦.៥៨% ក្នុងនោះភ្ញៀវទេសចរបរទេសចំនួន ៤១២នាក់ ថយចុះ១៧.២៦%។ នេះបើតាមរបាយការណ៍របស់លោក វ៉ុក ទាំង ប្រធានមន្ទីរទេសចរណ៍ខេត្តកែប។

បេីតាមរបាយការណ៍រដ៏ដែលបញ្ជាក់ថា ស្ថានភាពទូទៅនៃសន្តិសុខសណ្តាប់ធ្នាប់ និងអនាម័យនៅតាមតំបន់ទេសចរណ៍ទូទាំងខេត្តកែប នៅតែមានភាពល្អប្រសើរ។

ក្នុងឱកាសថ្ងៃឈប់សម្រាកនាពិធីបុណ្យអុំទូករយៈពេល ៣ថ្ងៃនេះ រដ្ឋបាលខេត្តកែបបានបន្តយកចិត្តទុកដាក់ខ្ពស់ លើការគ្រប់គ្រង និងតាមដានស្ថានភាពទេសចរប្រចាំថ្ងៃ ដើម្បីធានាថា ខេត្តកែបនៅតែជាគោលដៅទេសចរណ៍ដ៏មានសុវត្ថិភាពសណ្តាប់ធ្នាប់ជូនដល់ភ្ញៀវទេសចរដ៏ល្អ និងគួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ៕
អត្ថបទ៖ សឹង រ៉ាត់



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


