Connect with us

សេដ្ឋកិច្ច

តើអ្វីទៅជាពន្ធលើចំណេញមូលធន?

បានផុស

នៅ

អគ្គនាយកដ្ឋានពន្ធដារ បានធ្វើបច្ចុប្បន្នភាពច្បាប់ បទប្បញ្ញត្តិ និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងពន្ធលើ​ចំណេញមូល​ធនដល់វិស័យសាធារណៈ វិស័យឯកជន និងភាគីពាក់ព័ន្ធ ព្រមទាំងបានបំពេញការងារយ៉ាងសកម្ម និងបុរេសកម្ម ដើម្បីត្រៀមលក្ខណៈអនុវត្តការប្រមូលពន្ធលើ ចំណេញមូលធន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងសិក្ខាសាលាស្ដីពី «កាតព្វកិច្ចពន្ធលើចំណេញមូលធន» នាពេលថ្មីៗនេះ លោក កន សម្បត្តិ អគ្គនាយក​រងនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងពីការដាក់ឱ្យអនុវត្តពន្ធលើចំណេញមូលធនរួមមានពីរចំណុចសំខាន់ៗគឺ៖

១. ធានាបាននូវសមធម៌នៃការបង់ពន្ធ ដែលនីតិបុគ្គលបានអនុវត្តបង់ពន្ធនេះ តាំងពីប្រព័ន្ធពន្ធដារកម្ពុជា ចាប់អនុវត្តនូវ​របបស្វ័យប្រកាសនៅឆ្នាំ ១៩៩៤ និងធានានូវការប្រកួតប្រជែងដោយស្មើភាព ជាពិសេស នឹងធានានូវចីរភាព​នៃកំណើន​ចំណូលពន្ធ ស្របតាមកម្មវិធីកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងយុទ្ធសាស្ត្រកៀរគរ​ចំណូលរបស់រាជរដ្ឋាភិ​បាល។

២. ពង្រឹងបាននូវស្ថិរភាពតម្លៃអចលនទ្រព្យ តាមរយៈការកាត់បន្ថយការលក់បំប៉ោងតម្លៃអចលនទ្រព្យ ហើយប្រជា​ពលរដ្ឋ និងវិនិយោគិនអាចទិញអចលនទ្រព្យក្នុងតម្លៃសមរម្យ។

លោកអគ្គនាយករង បានគូសបញ្ជាក់បន្ថែមថា កិច្ចខិតខំធ្វើកំណែទម្រង់វិស័យពន្ធដារ មួយរយៈចុងក្រោយនេះ ធ្វើឱ្យ​អគ្គនា​យក​ដ្ឋានពន្ធដារ ត្រូវបានចាត់ទុកថា ជាស្ថាប័នសាធារណៈនាំមុខមួយ ក្នុងការធ្វើទំនើប​កម្មមុខងារ​របស់សា្ថប័ន ហើយតែងតែទទួលបានការកោតសរសើរទាំងថ្នាក់ជាតិ និងអន្តរជាតិ ចំពោះការអនុវត្តគោលនយោបាយ និងកម្មវិធី​កំណែទម្រង់វិស័យពន្ធដារនៅកម្ពុជា ព្រមទាំងការអនុវត្តប្រមូលពន្ធសម្រេចបានលទ្ធផលល្អ ក្នុងរយៈពេលមួយ​ទសវត្សរ៍ចុងក្រោយនេះ ដោយសម្រេចបានលើសផែនការប្រចាំឆ្នាំ។

ជាក់ស្ដែង អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធសម្រេចបានលើសផែនការខ្ពស់ជាប្រវត្តិសាស្ត្រ គឺលើស ២៤.០២% នៅឆ្នាំ២០២១ លើស ២២.៥៤% នៅឆ្នាំ២០២២ និងរយៈពេល ៧ខែ ឆ្នាំ២០២៣ សម្រេចបាន ប្រមាណ ៦៤.៧៦% នៃផែនការ។

កាលពីឆ្នាំ ២០២២ អគ្គនាយកដ្ឋាន​ពន្ធដារ​ បានចេញ​សេចក្តី​ជូនដំណឹង​មួយ​ស្តីពី​ការពន្យារ​កាលបរិច្ឆេទ​កំណត់​ដាក់ឱ្យអនុវត្ត​ពន្ធ​លើ​ចំណេញ​មូលធន​រយៈពេល​ ២ ​ឆ្នាំ​បន្តទៀត ដោយ​កំណត់​ថ្ងៃទី​ ១ ខែមករា ឆ្នាំ ២០២៤ ជា​កាលបរិច្ឆេទ​នៃ​ការអនុវត្ត​ពន្ធ​នេះ​។

រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​ពន្យារពេល​ការអនុវត្ត ​«​ពន្ធ​លើ​ចំណេញ​មូលធន​» រហូតដល់​ដំណាច់ឆ្នាំ​ ២០២៣ ក្នុង​គោលដៅ ស្តារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច ក្នុងការ​រស់​តាម​គន្លង​ប្រក្រតី​ថ្មី​៕

 អត្ថបទ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម