អាជីព
ល្បិចដោះស្រាយជាមួយបុគ្គលិកពូកែកុហក
បញ្ហាកុហកនៅតែជាបុព្វហេតុទាញទម្លាក់ភាពជាអ្នកដឹកនាំនិងការងារជាក្រុមយ៉ាងដំណំនិងមិនគួរឱ្យជឿ។ មានមិត្តរួមការងារ ឬបុគ្គលិក ដែលនិយាយកុហកជានិច្ចជាកាល មានលេសមិនស្វាងនឹងប៉ះពាល់ដល់ការអនុវត្តការងាររួម បង្កការឈឺក្បាល ខាតពេល ធុញថប់ ព្រមទាំងឈានដល់ការបំផ្លាញទំនាក់ទំនងជាមួយអតិថិជន។
ដំបូង ទាំងខាងអ្នកកុហកនិងអ្នកត្រូវគេកុហក អាចទុកថា នេះជារឿងតូចតាចដូចជាការធ្វើពុតមិនឃើញអ៊ីមែល ឬថាមិនបានទទួល ភ្លេចការណាត់ជួប បែកកង់ម៉ូតូ កូនឈឺ។ល។ ទិដ្ឋភាពនៃឧទាហរណ៍ទាំងនោះ ធ្វើឱ្យស្ថានភាពក្រុមហ៊ុនទាំងមូលចុះថយ ហើយអ្នកដឹកនាំត្រូវឈឺក្បាលមិនអាចរកនឹកការងារអ្វីធំដុំបានក្រៅតែពីដោះស្រាយជាមួយបុគ្គលនោះ។
សំណាងល្អ នៅកម្ពុជាថ្មី យើងមានវិធីប្រឆាំងមនុស្សភូតកុហក៖
១ ស្វែងយល់ពីស្ថានភាពពិតសិន
ការស្វែងរកឫសគល់នៅក្នុងបញ្ហាតែងតែជាកាតាព្វកិច្ចរបស់អ្នកដឹកនាំ។ ការពិតនិងអារម្មណ៍ថាត្រូវបានកុហកត្រូវចែកឱ្យដាច់ជាមួយភស្តុតាង។ ផ្តោតលើការវិនិច្ឆ័យភ្លាមៗព្រោះខឹង ស្រលាញ់មិនដែលជាការដឹកនាំល្អទេ ច័រ ព្យាយាមយល់ពីមូលហេតុដែលមនុស្សនោះអាចធ្វើរឿងកុហកម្តងហើយម្តងទៀត។ តើមកពីគេមានការភ័យខ្លាច អសន្តិសុខក្នុងពេលបមពេញការងារ គ្មានសមត្ថភាព ឬមានការថប់បារម្ភផ្សេងៗ?
៣ សន្ទនាស្មោះត្រង់
ជារឿយៗការជជែកសាមញ្ញនិងក្រៅផ្លូវការជាល្បិចកលដែលអន្តរាយដល់ភាពជាអ្នកដឹកនាំ។ ធ្វើ់មេកោយគេ មិនត្រូវនិយាយដៀមដាមទេ ត្រូវហៅមកនិយាយតទឡ់ចំៗប្រធានបទ។ ប្រសិនបើអ្នកសំរេចចិត្តជាន់កែងអំពីការភូតកុហកណាមួយ ត្រូវប្រាកដថា ពិតជាមនារឿងនោះកើតឡើង ហើយជំហានដំបូងអាចមានការសន្ទនាអំពីការរំពឹងទុករបស់ថា វានឹងមិនកើតឡើងទៀតទេ” ។
៣ ផ្តល់ភស្តុតាងនៃការកុហក
គ្មានអ្នកណាម្នាក់រៀនសូត្រមកដើម្បីធ្វើរឿងជាន់កែងគ្នាទេ តែករណីជាអ្នកគ្រប់គ្រងឬដឹកនាំ បើគ្មានភស្តុតាង យើងអាចត្រូវបុគ្គលិកដៀលត្មះវិញបាន។ ប្រើ«ភស្តុតាងដែលបង្ហាញពីស្ថានភាពច្បាស់ៗ បើមានអ៊ីមែលអត្ថបទឬឯកសារផ្សេងទៀត ត្រូវយកទៅយោងផង។ ”
មនុស្សមិនសារភាពអំពីការកុហកដាច់ខាត ដរាបណា យើងមិនបានត្រៀមខ្លួនជាស្រេចជាមួយនឹងឯកសារបង្ហាញថាយើងមិនមែនល្ងីល្ងើ។ ការលោតទៅសន្និដ្ឋានអំពីអាកប្បកិរិយារបស់នរណាម្នាក់ជាមូលហេតុដែលមនុស្សនោះនៅតែមានលេសបន្តកុហកទៀត។
មេដឹកនាំប្រហែលជាមិនអាចទទួលបានចម្លើយពិតភ្លាមៗ សម្រាប់បញ្ហានោះ ប៉ុន្តែ យ៉ាងហោចណាស់សហសេវិកដែលមិនមានជំនាញវិជ្ជាជីវៈអាចនឹងភ្ញាក់ដឹងថាការកុហករបស់គាត់ គ្រាន់តែធ្វើឱ្យខ្លួនបរាជ័យតែប៉ុណ្ណោះ។ គេមានតែផ្លូវពីរគឺ កែប្រែខ្លួនឯងឬចាកចេញ។
សុភា
ប្រភព GEgMedia
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


