Connect with us

នយោបាយ

សម្ដេចធិបតី​ ហ៊ុន ម៉ាណែត ជំរុញឱ្យអាស៊ានធ្វើយ៉ាងណាឱ្យទីម័រខាងកើតក្លាយជាសមាជិកពេញសិទ្ធិទី១១

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឱ្យអាស៊ាន ជួយពន្លឿនការបើកផ្លូវឱ្យសាធារណរដ្ឋទីម័រខាងកើត ក្លាយជាសមាជិកពេញសិទ្ធិអាស៊ាន។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យលោក​ កៅ គឹម ហ៊ួន អគ្គលេខាធិការអាស៊ាន ចូលជួបសម្ដែងការគួរសម នាថ្ងៃទី០៤ខែកញ្ញា ក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើសពីនេះ សម្ដេចធិបតី ក៏បានលើកអំពីបញ្ហាសន្ដិសុខ ជាបញ្ហាចម្បងរបស់អាស៊ានដែលទាមទារឱ្យអាស៊ាន ខិតខំធ្វើការសម្របសម្រួល សំដៅធ្វើការកាត់បន្ថយជម្លោះ ដើម្បីថែរក្សា សន្ដិភាព ស្ថិរភាព ធានាឱ្យមានវិបុលភាពដែលជាមូលដ្ឋានសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ច។ សម្ដេចធិបតី មានប្រសាសន៍បន្តថា លោកអគ្គលេខាធិការអាស៊ាន យល់ច្បាស់ណាស់អំពីតម្លៃនៃសន្ដិភាព ហើយប្រសិនបើនៅក្នុងតំបន់មានអស្ថិរភាព និងមានការលំបាក នោះនឹងធ្វើឱ្យ ប៉ះពាល់ដល់សេដ្ឋកិច្ចអាស៊ានទាំងមូល។ ជាពិសេស សម្ដេចធិបតី ក៏បានគាំទ្រ ចក្ខុវិស័យអាស៊ាន ២០៤៥ ហើយចាត់ទុកថា ការមានចក្ខុវិស័យសម្រាប់រយ:ពេលវែង តែត្រូវមានការអនុវត្តចែកជាដំណាក់កាល។

ជាការកត់សម្គាល់ កាលពីឆ្នាំ២០២២ កំឡុងសម្ដេចតេជោ ហ៊ុន សែន ជាប្រធានអាស៊ានប្ដូរវេន សម្ដេចតេជោ បានជួយឱ្យប្រទេសទីម័រខាងកើត ក្លាយជាប្រទេសសង្កេតការណ៍នៅអាស៊ាន។ ការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ហ៊ុន សែន នាកាលណោះ បាននាំឱ្យប្រទេសទីម័រខាងកើតក្លាយជាប្រទេសសង្កេតការណ៍ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ឆ្នាំ២០២៣ ដែលប្រទេសឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម