Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាល​នឹង​ពង្រឹង​ការ​ប្រមូល​ពន្ធ​លើ​ស្រាបៀរ​ ខណៈ​ហាម​ឃាត់​ការ​ផ្ដល់​រង្វាន់​តាម​ក្រវិល​កំប៉ុង​

បានផុស

នៅ

នាយករដ្ឋមន្ត្រីបាន​បញ្ជា​ទៅ​អគ្គនាយកដ្ឋាន​ពន្ធ​ដារ​ក្នុង​ការ​ពង្រឹង​យន្ត​ការ​គ្រប់គ្រង​ចំណូល​ពន្ធ​លើ​វិស័យ​ផលិត​ស្រាបៀរ​ដោយ​ឱ្យ​សហគ្រាស​ផលិត​ក្នុង​ស្រុក​ដំឡើង​នូវ​កុង​ទ័រ​ដើម្បី​វាស់​បរិមាណ​ផលិត​នៅ​តាម​បំពង់​បង្ហូរ​ ដែល​អាច​ឱ្យ​ទទួល​បាន​ទិន្នន័យ​ភ្លាមៗ​ពី​ទី​តាំង​ផលិត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសារាចរ​ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៧-២០២៩ និង​ការ​រៀបចំ​សេចក្តីព្រាងច្បាប់ថវិកា ឆ្នាំ២០២៧ ដែល​ចេញ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ចុះ​ហត្ថលេខា​ដោយ​នាយករដ្ឋមន្ត្រី សម្ដេច​ធិបតី ហ៊ុន ម៉ាណែត វិធាន​ការ​នេះ​ក៏​ស្រប​គ្នា​នឹង​ការ​ពង្រឹង​ការ​វិធាន​ការ​ហាម​ឃាត់​ការ​ផ្ដល់​រង្វាន់​តាម​ក្រវិល​កំប៉ុង ឬ​គម្រប​នៃ​ផលិត​ផល​គ្រឿង​ស្រវឹង និង​ភេសជ្ជៈ​ដើម្បី​ធានា​ឱ្យ​មាន​នូវ​តម្លាភាព​ និង​លើក​កម្ពស់​បរិយាកាស​ប្រកួត​ប្រជែង​ស្មើ​ភាព​។


ក្នុង​សារាចរ​នោះ​បាន​សរសេរ​ថា៖ «ពង្រឹង​យន្ត​ការ​គ្រប់គ្រង​ចំណូល​ពន្ធ​លើ​វិស័យ​ផលិត​ស្រាបៀរ និង​ភេសជ្ជៈ ស្របតាម​សេចក្ដីណែនាំ​លេខ ១៥០២៤ ស្ដីពី​កាតព្វកិច្ច​ដំឡើង​ឧបករណ៍​វាស់​ចំណុះ​ស្រាបៀត​ ដែល​តម្រូវ​ឱ្យ​សហគ្រាស​ផលិត​ក្នុង​ស្រុក​ដំឡើង​កុង​ទ័រ​ ក្នុង​ខែ​ចង្វាក់​ផលិតកម្ម​ ដើម្បីវាស់​បរិមាណ​ផលិត​នៅ​តាម​បង្ហូរ​ស្រាបៀរ និង​អាច​ទទួល​បាន​ទិន្នន័យ​ភ្លាមៗ​ពី​ទីតាំង​ផលិត»។​

បន្ថែម​លើ​នេះ​នាយករដ្ឋមន្ត្រី​ក៏​ឱ្យ​ទារ​​បំណុល​ពន្ធ​ឱ្យ​បាន​ជា​អតិបរិមា​ដើម្បី​កាត់​បន្ថយ​នូវ​បំណុល​ពន្ធ​បច្ចុប្បន្ន​ និង​ចៀង​វាង​កើន​ឡើង​បំណុល​ពន្ធ​អនាគត​ផងដែរ​។

វិធាន​ការ​នេះ​គឺ​ដើម្បី​ធានា​ដល់​តុល្យភាព​រយៈពេល​មធ្យម​នៃ​ថវិកា​រដ្ឋ និង​ដើម្បី​ឱ្យ​សម្រេច​បាន​តាម​ការ​កំណត់​ចំណូល​សរុប​ថវិកា​រដ្ឋ​ក្នុង​ឆ្នាំ​២០២៧​៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម