ជីវិតកម្សាន្ដ
មេ Miss Universe ប្ដឹងអ្នកចោទថា កម្មវិធីបវរកញ្ញាចក្រវាលលុបការប្រកួតចោល ដោយសារក្ស័យធន
Anne Jakrajutatip ជាអ្នកកាន់កាប់កម្មវិធី Miss Universe បានប្រកាសប្ដឹងគ្រប់ភ្នាក់ងារសារព័ត៌មានដែលបង្ហោះព័ត៌មានក្លែងក្លាយថា ការប្រកួតបវរកញ្ញាចក្រវាលនឹងលុបចោលដោយសារតែក្ស័យធន។
បន្ទាប់ពីទំព័រមួយបានចេញផ្សាយថា “JKN កំពុងលុបចោលការប្រកួតបវរកញ្ញាចក្រវាល ដោយសារខ្វះសាច់ប្រាក់។ រកក្រុមអ្នកវិនិយោគមកទិញបន្តវិញ” ដែលនេះបានធ្វើឲ្យអ្នកគាំទ្ររាជិនីសម្រស់រូបនេះកើតទុក្ខជាខ្លាំង ខណៈអ្នកខ្លះបានបញ្ជេញមតិសួរថា តើរឿងនេះពិតទេ? បើលក់រក្សាសិទ្ធិ ហើយតើចំណូលក្រុមហ៊ុនបានមកពីណា?

យ៉ាងណាមិញក្រោយមានពាក្យចចាមអារ៉ាមឥតឈប់ឈរ នៅថ្ងៃនេះ០៧ ខែកញ្ញា Anne ជាអគ្គនាយកប្រតិបត្តិ និងជានាយកគ្រប់គ្រងក្រុមហ៊ុន JKN Global Group Public Company Limited (JKN) បញ្ជាក់ថា នឹងរៀបចំកម្មវិធីប្រកួតបវរកញ្ញាចក្រវាលឆ្នាំ ២០២៣ នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដែលរៀបចំដោយរដ្ឋាភិបាលប្រទេសអែលសាល់វ៉ាឌ័រ។
ក្នុងនោះស្រ្តីកែភេទរូបនេះបានដាក់ចំៗឥតទុកមុខទៅកាន់អ្នកបង្កើតរឿងនោះថា “ ដំណឹងនេះ ជាព័ត៌មានក្លែងក្លាយ!!! គ្មានការពិតសោះ! តើអ្នកយកអ្វីមកសរសេរ? អ្វីគ្រប់យ៉ាងត្រូវបានរៀបចំផែនការ និងរៀបចំអស់ជាច្រើនខែ។ សម្រាប់ការប្រកួតនៅថ្ងៃទី ១៨ ខែវិច្ឆិកាដែលរៀបចំដោយរដ្ឋាភិបាល El Salvadoran”។
លើសពីនេះទៀតដែរ Anneបានបញ្ចេញសាបន្ថែមទៀតថា ដូច្នេះយើងខ្ញុំស្នើសុំវិធានការផ្លូវច្បាប់ ជាមួយគ្រប់ទីភ្នាក់ងារសារព័ត៌មានដែលនិយាយ និងសរសេរ និងវិភាគដោយខ្លួនឯង ដោយមិនសម្ភាសន៍នាយកប្រតិបត្តិ រួមទាំង Ann ខ្លួនឯងផងដែរ។ អ្នកសរសេរបានព្យាយាមបង្កាច់បង្ខូច ដែលផ្អែកលើរឿងតែមួយ ប៉ុន្តែព្យាយាមយករឿងផ្សេងមកផ្សព្វផ្សាយ និងបង្កើតពណ៌ក្នុងព័ត៌មានដែលហួសពីការពិត។ ដើម្បីស្វែងរកការវាយតម្លៃ និងប្រាក់ចំណូលសម្រាប់ទីភ្នាក់ងារព័ត៌មានរបស់ពួកគេ។ អាស្រ័យហេតុនេះ យើងខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ស្តាប់ និងប្រើប្រាស់ព័ត៌មានដោយផ្ទាល់ពីក្រុមហ៊ុនតែប៉ុណ្ណោះ សូមអរគុណ!

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖លេចឮថា Lisa អាចនឹងចុះកុងត្រាជាមួយក្រុមហ៊ុនលំដាប់ពិភពលោក
ចុចអាន៖តួឯកប្រុសរឿង “បុព្វេសន្និវាស” ថា វិឡាស្គឹមស្គៃដែលកំពុងសង់ សុទ្ធតែជាកម្លាំងញើសឈាមខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


