Connect with us

ជីវិតកម្សាន្ដ

ម្ចាស់មកុដ MU ចាកចេញពីកម្មវិធីសម្ភាសន៍ភ្លាមៗ ព្រោះគេសួរសំណួរដដែលរឿងទិញតំណែង

បានផុស

នៅ

ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក បវរកញ្ញាចក្រវាល Fatima Bosch ត្រូវបានសម្ភាសន៍ដោយ Telemundo។ ពេលសន្ទនា នាងត្រូវបានសួរម្តងហើយម្តងទៀតដោយពិធីករទាំងពីរអំពីពាក្យចចាមអារ៉ាមជុំវិញការទិញមកុដ និងអាជីវកម្មរបស់ឪពុកជាមួយអ្នកជំនួញ Raul Rocha ដោយមិនបង្អង់យូរ បវរកញ្ញាចក្រវាលរូបនេះស្រាប់តែដើរចេញពាក់កណ្តាលការសម្ភាសន៍ភ្លាមៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កំឡុងពេលសន្ទនាជាមួយពិធីករ រូបនាងបានបង្ហាញទឹកមុខភ័យស្លន់ស្លោ មិនស្រួលចិត្ត និងជ្រួញចិញ្ចើមឡើងមក។ ដោយគិតមួយសន្ទុះ នាងបានចាកចេញពាក់កណ្តាលការសម្ភាសន៍ ហើយបានប្រកាសថា នឹងមិនត្រូវបានសម្ភាសន៍ដោយសារព័ត៌មាន Telemundo ទៀតទេ។ ទោះបីជាស្ថានីយ៍ទូរទស្សន៍បានរៀបចំពិធីដើម្បីគោរពជ័យជម្នះរបស់ Fatima ក៏ដោយ ក៏បវរកញ្ញាចក្រវាលមិនបាននៅទេ។

នៅក្នុងបទសម្ភាសន៍ នាងក៏បាននិយាយផងដែរថា នាងមិនបានដឹងអំពីលោក Nawat ប្តឹងនាងពីបទបរិហារកេរ្តិ៍នោះទេ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងវីដេអូខាងក្រោយឆាក Fatima បាននិយាយថា នាងបានអានអំពីបណ្តឹងនេះរួចហើយ។

អាកប្បកិរិយារបស់បវរកញ្ញាចក្រវាលដែលកំពុងកាន់អំណាចកំពុងបង្កឲ្យមានភាពចម្រូងចម្រាសនៅលើវេទិកាប្រកួតសម្រស់។ Pageantry Moments បានចែករំលែកអត្ថបទមួយ ហើយបានសួរថា «ប្រសិនបើអ្នកមិនអាចដោះស្រាយសំណួរពិបាកៗបានទេ ចូរបោះបង់មកុដ»។

អ្នកទស្សនាជាច្រើនជឿថាអាកប្បកិរិយារបស់រាជិនីសម្រស់រូបនេះ នៅលើកញ្ចក់ទូរទស្សន៍គឺមិនមានលក្ខណៈវិជ្ជាជីវៈ។ ទោះបីជាអ្នកមិនចូលចិត្តសំណួររបស់អ្នកយកព័ត៌មានក៏ដោយ នាងក៏គួរតែរក្សាអាកប្បកិរិយាវិជ្ជាជីវៈ។ នាងមិនអាចទ្រាំទ្រនឹងទម្ងន់នៃមកុដបានទេ។ នាងខ្វះភាពស្ងប់ស្ងាត់របស់ម្ចាស់ក្សត្រីសម្រស់។

កន្លងមក នៅក្នុងបទសម្ភាសន៍ជាមួយ Telemundo រូបនាងត្រូវបានគេសួរថា តើធ្លាប់គិតចង់បោះបង់តំណែងដែរឬទេ? Fatima បានឆ្លើយថា «ជាការពិតណាស់ មិនមែនទេ ព្រោះខ្ញុំសមនឹងទទួលបានមកុដ។ មនុស្សបាននិយាយវាច្រើនដងមកហើយ ប៉ុន្តែខ្ញុំនឹងនិយាយវាម្តងទៀត៖ ខ្ញុំបានព្យាយាមឲ្យអស់ពីសមត្ថភាពដូចអ្នកចូលរួមប្រកួតដទៃទៀតដែរ។ យើងបានយកឈ្នះលើបញ្ហាប្រឈមនានាក្នុងការប្រកួត ហើយខ្ញុំជាអ្នកឈ្នះ។ ហេតុអ្វីបានជាខ្ញុំគួរបោះបង់អ្វីមួយដែលខ្ញុំបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ហើយធ្វើបានល្អ?»

យ៉ាងណាមិញ ស្ថានភាពអារម្មណ៍មិនស្ថិតស្ថេរនេះត្រូវបានគេមើលឃើញថាជាគុណវិបត្តិសម្រាប់ Fatima ក្នុងអំឡុងពេលក្លាយជាបវរកញ្ញាចក្រវាឡ ជាពិសេសនៅពេលដែលនាងប្រឈមមុខនឹងសម្ពាធពីសាធារណជនបន្ទាប់ពីឈ្នះមកុដ។ នាងត្រូវបានគេជឿថានឹងបន្តប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំង ខណៈដែលពាក្យចចាមអារ៉ាមជុំវិញជ័យជម្នះក៏មិនទាន់បានថមថយនៅឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

តារាថៃ Violette ត្រូវជនជាតិឯងព្រួតរិះគន់ថា ច្រៀងមិនកើត ក្នុងពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម