ជីវិតកម្សាន្ដ
តួឯកប្រុសរឿង “បុព្វេសន្និវាស” ថា វិឡាស្គឹមស្គៃដែលកំពុងសង់ សុទ្ធតែជាកម្លាំងញើសឈាមខ្លួន
តារាសម្ដែងប្រុសដ៏មានសមត្ថភាព Pope Thanawat បានទម្លាយរូបភាពគ្រោងឆ្អឹងវិឡាស្គឹមស្គៃ ដែលសាងសង់សម្រាប់គ្រួសារ ខណៈលោកបញ្ជាក់ថា វាសុទ្ធតែជាកម្លាំងញើសឈាម និងការខិតខំប្រឹងប្រែងកន្លងមកតែប៉ុណ្ណោះ។
យ៉ាងណាមិញ សម្រាប់តារាប្រុសរូបនេះមហាជនកម្រឃើញលោកបង្ហោះព័ត៌មានថ្មីៗអំពីរបៀបរស់នៅផ្ទាល់ខ្លួនណាស់។ ស្របពេលដែលនាម្សិលមិញនេះ Pope Thanawat បានបញ្ចេញរូបភាពស្រស់សង្ហារបស់លោក ទៅសម្រាកលំហែកាយនៅមាត់សមុទ្រមួយសន្លឹក។

បន្ថែមពីលើរបៀបរស់នៅគួរឲ្យចាប់អារម្មណ៍ រាល់កិច្ចសម្ភាសន៍ជាមួយ Pope ក៏ធ្វើឲ្យអ្នកគាំទ្រញញឹមដោយក្តីរីករាយផងដែរ។ បើយើងត្រលប់ទៅពេលដែលលោកបង្ហាញខ្លួនក្នុងកម្មវិធី Today Show នៅប៉ុស្តិ៍លេខ៣ ហើយនិយាយអំពីគ្រួសាររបស់លោកមានម្តាយ និងបងស្រីបង្កើត។ លោកបានបញ្ជាក់ទាំងញញឹមថា លោកស្និទ្ធនឹងគ្រួសារខ្លាំងណាស់។ លោកថា រាល់ការលើកទឹកចិត្តពីការងាររបស់លោក គឺបានមកពីម្តាយ និងបងស្រីសឹងទាំងអស់។
តួឯកប្រុសក្នុងរឿង “បុព្វេសន្និវាស” និយាយយ៉ាងដូច្នោះថា “ម៉ាក់ផ្តល់ការលើកទឹកចិត្តដល់ខ្ញុំក្នុងគ្រប់យ៉ាង មិនថាខ្ញុំធ្វើអ្វីនោះទេ។ ជីវិតក្នុងវិស័យសិល្បៈមានការឡើងចុះ ម៉ាក់ខ្ញុំថា មិនថាមានរឿងអ្វីទេ គាត់នឹងមើលថែកូនជានិច្ច។ ហើយតាំងពីចូលក្នុងវិស័យសិល្បៈមក ម៉ាក់របស់ខ្ញុំបានមើលគ្រប់រឿងដែលបានសម្ដែងកន្លងមក”។

លើសពីនេះ Pope Thanawat បាននិយាយអំពីការសង់ផ្ទះជូនម្តាយនិងបងស្រីនៅលើដី នៅតំបន់ Ram Inthra ផងដែរ ដែលផ្ទះនេះ លោកបានប្រើប្រាស់ចំណេះដឹង និងជំនាញដែលធ្លាប់បានរៀន យកទៅរចនាផ្ទះនេះដោយខ្លួនឯង។ បច្ចុប្បន្នវិឡាមួយនេះកំពុងតែសាងសង់ជិត៦០ភាគរយហើយ វាជាផ្ទះមួយដែលមិនសូវធំទូលាយខ្លាំង តែបង្កើតឡើងសម្រាប់អ្នករាល់គ្នាក្នុងគ្រួសារលោក៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Pre-Wedding របស់តួឆ្នាស់ Gypsy លេងមួយឈុតនេះស្រើបស្រាលខ្លាំងណាស់
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៥៣ នាទី agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoតើអាវុធអាមេរិក ជាខែលការពារដ៏មានប្រៀប ឬជា ការរុញ អារ៉ាប៊ីសាអូឌីត ឲ្យធ្លាក់ក្នុងហានិភ័យសង្គ្រាមតំបន់?


