ព័ត៌មានជាតិ
ACU និងគណៈកម្មការអធិការកិច្ចវិន័យចិនបង្កើនកិច្ចសហការលើការប្រឆាំងអំពើពុករលួយ
គណៈកម្មការអធិការកិច្ចវិន័យនៃបក្សកុម្មុយនិស្តចិន ខេត្តហឺណាន អរគុណអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា ដែលបានបង្កើនការតភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិរួមគ្នា សំដៅការប្រឆាំងអំពើពុករលួយឱ្យកាន់តែប្រសើរ។ ការអរគុណរបស់ភាគីចិន ធ្វើឡើងក្នុងកិច្ចប្រជុំរវាងលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោកស្រី Qu Xiaoli លេខាធិការគណៈកម្មការអធិការកិច្ចវិន័យនៃបក្សកុម្មុយនិស្តចិន ខេត្តហឺណាន នាព្រឹកថ្ងៃទី១១ ខែកញ្ញានេះ។

នៅក្នុងកិច្ចប្រជុំនេះ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានជម្រាបជូនគណៈប្រតិភូចិននូវព័ត៌មានសង្ខេបអំពីសាវតា រចនាសម្ព័ន្ធរបស់អង្គភាពប្រឆាំងអំពើពុករលួយ តួនាទីភារកិច្ចរបស់ស្ថាប័នប្រឆាំងអំពើពុករលួយ ដែលមាន២តួអង្គ គឺក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ជាអ្នកដាក់ចេញយុទ្ធសាស្ត្រ និងអង្គភាពប្រឆាំងអំពើពុករលួយ ជាអ្នកអនុវត្តផែនការសកម្មភាព រួមទាំងកិច្ចសហប្រតិបត្តិការនានាជាមួយអន្តរជាតិ។

នៅចំពោះមុខប្រតិភូចិន លោក ឱម យ៉ិនទៀង បានប្រកាសគាំទ្រចំពោះកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍ ពីគ្នាទៅវិញទៅមក ហើយត្រង់ទៅត្រង់មករវាងគណៈកម្មការអធិការកិច្ចវិន័យខេត្តហឺណាន និងអង្គភាពប្រឆាំងអំពើពុករលួយ។ លោកទេសរដ្ឋមន្ត្រី ក៏បានអរគុណចំពោះគណៈកម្មការអធិការកិច្ចវិន័យបក្សកុម្មុយនិស្តចិន ខេត្តហឺណាន និងគណៈកម្មការត្រួតពិនិត្យកិច្ចការ ខេត្តហឺណាន ដែលធ្លាប់បានជួយឧបត្ថម្ភគាំទ្រកម្ពុជាក្នុងកិច្ចការផ្សេងៗពេលកន្លងមក។

ជាការឆ្លើយតប លោកស្រី Qu Xiaoli ប្រធានគណៈប្រតិភូ បានលើកឡើងថា ទំនាក់ទំនងកម្ពុជា-ចិន មានចំណងមេត្រីភាពរាប់ពាន់ឆ្នាំមកហើយ ខណៈឆ្នាំនេះ ថ្នាក់ដឹកនាំទាំងពីរ គឺលោកប្រធានាធិបតី ស៊ី ជិនពីង និងសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានចាត់ទុកថា ជាឆ្នាំមិត្តភាព ហើយដំណើរទស្សនកិច្ចរបស់ប្រតិភូខេត្តហឺណាន ពេលនេះ ក៏ជាឆ្នាំមិត្តភាពផងដែរ។ លោកស្រី បញ្ជាក់ថា គណៈប្រតិភូចិន បានទទួលអត្ថប្រយោជន៍ជាច្រើនអំពីដំណើរទស្សនកិច្ចនៅអង្គភាពប្រឆាំងអំពើពុករលួយសម្រាប់ការភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរួមគ្នាប្រឆាំងអំពើពុករលួយឱ្យកាន់តែល្អប្រសើរ។

លោកស្រីប្រធានប្រតិភូ ក៏បានធ្វើបទបង្ហាញអំពីសកម្មភាពរបស់គណៈកម្មការអធិការវិន័យនៃបក្សកុម្មុយនិស្តចិន ខេត្ត ហឺណាន ដែលបានអនុវត្តយ៉ាងសកម្មលើគោលនយោបាយរបស់បក្សកុម្មុយនិស្តចិន ការរឹតបន្ដឹងចំពោះច្បាប់ប្រឆាំងអំពើពុករលួយ ដោយមិនលើកលែងចំពោះអ្នកប្រព្រឹត្តអំពើទុច្ចរិត ជាពិសេសតាមរយៈការអនុវត្តគោលការណ៍ «មិនហ៊ានពុករលួយ មិនចង់ពុករលួយ និងមិនអាចពុករលួយ» និងទ្រឹស្តី «វ៉ៃខ្លា ទះរុយ និងចាប់កព្ជ្រោង»។
ឆ្លៀតឱកាសនោះដែរ លោកស្រីប្រធានប្រតិភូចិន ក៏បានអញ្ជើញលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ដើម្បីដឹកនាំប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើទស្សនកិច្ចទៅកាន់ខេត្តហឺណាន ខណៈលោកទេសរដ្ឋមន្ត្រី បានទទួលយកការអញ្ជើញនេះផងដែរ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


