Connect with us

ព័ត៌មានជាតិ

ចិន​ធានា​ដល់​ការ​ផ្គត់ផ្គង់​ប្រេង​ ឧស្ម័ន និង​ជី​កសិកម្ម​ដល់​កម្ពុជា

បានផុស

នៅ

​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន​បាន​ប្រកាស​គាំទ្រ​ដល់​កម្ពុជា​លើ​ការ​ផ្គត់ផ្គង់​ប្រេង​ ឧស្ម័ន និង​ជីកសិកម្ម​ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​កំពុង​ជួប​ការ​លំបាក​ផ្នែក​សន្តិសុខ​ថាមពល និង​កង្វះជី​។ នេះ​បើ​តាម​លទ្ធផល​នៃ​ជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង​រដ្ឋមន្ត្រីការបរទេស​ចិន​លោក វ៉ាង យី នៅ​ទីក្រុង​ញ៉ូវយ៉ក សហរដ្ឋ​អាមេរិក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០២៦ ក្រសួងការបរទេស​ឱ្យ​ដឹង​ថា​ ក្នុង​ជំនួប​រវាង​រដ្ឋមន្ត្រី​កាបរទេស​កម្ពុជា និង​រដ្ឋ​មន្ត្រី​ការបរទេស​ចិន​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា​ ភាគីទាំង​ពីរ​បាន​វាយ​តម្លៃ​ខ្ពស់​លើ​កិច្ច​សហប្រតិបត្តិការ​ និង​គាំទ្រ​គ្នា​លើ​ឆាក​អន្តរជាតិ​រវាង​ប្រទេស​ទាំង​ពីរ​ ខណៈ​ដែល​រដ្ឋមន្ត្រី​ការបរទេស​ចិន​បាន ប្ដេជ្ញា​គាំទ្រ​ដល់​កម្ពុជា​លើ​ការ​ផ្គត់ផ្គង់​ប្រេង ឧស្ម័ន និង​ជីកសិកម្ម​ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​កំពុង​ជួប​ការ​លំបាក​ផ្នែក​សន្ដិសុខ​ថាម​ពល និង​កង្វះ​ជី​។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា​ បន្ទាប់​ពី​មាន​សង្គ្រាម​អាមេរិក អ៊ីស្រាអ៊ែល និង​អ៊ីរ៉ង់​កាល​ពី​ចុង​ខែ​កុម្ភៈ​កន្លង​ទៅ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ជា​ខ្លាំង​ដល់​សន្ដិសុខ​ថាមពល​ពិភព​លោក​ដែល​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​ និង​ឧស្ម័ន​កើន​ឡើង​ បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ការ​ដឹក​ជញ្ជូន​សាកល​ និង​រារាំង​ដល់​ដំណើរ​ការ​អភិវឌ្ឍ​នៃ​បណ្ដា​ប្រទេស​នានា​ផង​ដែរ​។


ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​ការ​នាំ​ចូល​ប្រេង និង​ឧស្ម័ន​ដើម្បី​បំពេញ​តម្រូវ​ការ​ក្នុង​ស្រុក​ដែល​ជា​មធ្យម​កម្ពុជា​ត្រូវ​ការ​ប្រេង​ប្រមាណ​២០ម៉ឺនលីត្រ​ក្នុង​មួយ​ខែ​នេះ​បើ​តាម​ទិន្នន័យ​ពី​ឆ្នាំ​២០២៣។ ដោយ​ឡែក​កម្ពុជា​​នាំ​ចូល​ជីកសិកម្ម​ពី​បរទេស​មាន​ទំហំ​ប្រមាណ​៤២០លានដុល្លារ​ក្នុង​ឆ្នាំ​២០២៥​កន្លង​ទៅ​៕ ​​​

អត្ថបទ​ដោយ​ ហ៊ុន សិរីវឌ្ឍន៍ ​​​​​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម