Connect with us

ព័ត៌មានជាតិ

ACU៖ អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួកទទួលស្គាល់ថាបានទទួលប្រាក់ពី៩៣ ទៅ ៩៨លានដុល្លារពីការបោកប្រាស់

បានផុស

នៅ

អង្គភាពប្រចាំអំពើពុករលួយ (ACU) តាមរយៈសេចក្ដីប្រកាសព័ត៌មានក្រោយកិច្ចប្រជុំបានឱ្យដឹងថា អតីតឧកញ៉ា ឡេង ចាន់ណា និងបក្សពួកបានទទួលស្គាល់ពីការទទួលបានប្រាក់ជាង៩០លានដុល្លារសហរដ្ឋអាម៉េរិកពីការឆបោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គភាពប្រចាំអំពើពុករលួយ បញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលកិច្ចប្រជុំលើកទី១០ អាណត្តិទី៤ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ(ក.ជ.ប.ព.)៖«ចេញនៅថ្ងៃទី២៨ ខែឧសភា  អ្នកស្រី ឡេង ចាន់ណា, ចាន់ ឃិន, ផុន សាមាន ទទួលស្គាល់ថាបានទទួលប្រាក់ពី ៩៣ ទៅ ៩៨លានដុល្លារ អាម៉េរិក ពីមេ ២៥ ហើយបានយកលុយទាំងនោះ ទិញដីអភិវឌ្ឍគម្រោង ផ្តល់ការប្រាក់ទៅឱ្យមេ ២៥ និងផ្តល់ការប្រាក់ទៅឱ្យអ្នកដែលបានចំណាយប្រាក់វិនិយោគ។ »។

ជាមួយគ្នានេះ យោងតាមរបាយការណ៍របស់ ត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធាន អ.ប.ព. បានឱ្យដឹងថា តាមរយៈលទ្ធផលសវនាការសាលាឧទ្ធរណ៍ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ និងប្រកាសសាលដីកាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ករណី កន សុខកាយ, ដួង តារា, លី សាម៉េត, ឡាច សំរោង ពីបទប៉ុនប៉ងសូកប៉ាន់។

ACU បានឱ្យដឹងថា អំពីករណីឈ្មោះ តាំង សុវ័ន្ត ជនត្រូវចោទ ពីបទប៉ុនប៉ងសូកប៉ាន់ និងបរិហារកេរ្តិ៍មកលើមន្រ្តី និងស្ថាប័ន អ.ប.ព. និងលោក សែម បូរ៉ា អគ្គនាយកTNM TV Online និងករណី អ្នកស្រី ភី គិមសុង ភរិយា ជនត្រូវចោទ យ៉ាត កុសល បរិហារមួលបង្កាច់លើ អ.ប.ព.។

គួរឱ្យដឹងថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) បានបើកកិច្ចលើកទី១០ អាណត្តិទី៤ ដើម្បីឆ្លងកំណត់ហេតុកិច្ចប្រជុំលើកទី៩ អាណត្តិទី៤, របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និងបញ្ហាផ្សេងៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម