ព័ត៌មានជាតិ
បច្ចុប្បន្ន កម្ពុជាមានអ្នកកំពុងជាប់ឃុំជាង ៤ម៉ឺននាក់
គិតមកទល់ពេលបច្ចុប្បន្ន កម្ពុជាមានអ្នកកំពុងជាប់ឃុំចំនួន ៤,១៣១៨នាក់។ នេះបើតាមការបង្ហើបឱ្យដឹងពី លោក ឈន សាណាត ឧត្តមអគ្គានុរក្សថ្នាក់លេខ១ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ នៅក្នុងកិច្ចប្រជុំ ស្ដីពីការងារគ្រប់គ្រងមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត នាព្រឹកថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ។

ជាមួយគ្នានេះ លោក ឈន សាណាត ក៏បានណែនាំទៅដល់អគ្គនាយករង ទទួលបន្ទុកពន្ធនាគាររាជធានី-ខេត្ត និងប្រធានមណ្ឌលពន្ធនាគារទាំងអស់ ត្រូវណែនាំមន្ដ្រីក្រោមឱវាទ ឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀត ចំពោះការគ្រប់គ្រងជនជាប់ឃុំ។

បន្ថែមពីនេះ លោក ឈន សាណាត ឧត្តមអគ្គានុរក្សថ្នាក់លេខ១ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានលើកឡើងថា ផ្អែកតាមស្មារតី នៃកិច្ចប្រជុំរបស់អគ្គនាយកដ្ឋានពន្ធនាគារ នាពេលកន្លងទៅនេះ តាមការសង្កេតរបស់ លោក អគ្គនាយក បានមើលឃើញថា លទ្ធផលតាមមណ្ឌលពន្ធនាគាររាជធានី-ខេត្ត ដែលបានអនុវត្ត គឺអាចទទួលយកបាន ហើយមានលទ្ធផលល្អប្រសើរ ពិសេសទៀតនោះ គ្រប់បណ្ដាលអង្គភាពពាក់ព័ន្ធទាំងអស់ ក៏មានការយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ផងដែរ។

លើសនេះ លោក រី រ៉ន ឧត្តមអគ្គានុរក្សថ្នាក់លេខ២ អនុប្រធាននាយកដ្ឋានរដ្ឋបាលសរុប បានផ្សព្វផ្សាយ ការបែងចែកតួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ ដោយជួយការងារអគ្គនាយក តាមរយៈការផ្ដួចផ្ដើមផ្ដល់យោបល់លើការងារដឹកនាំ ការងារគ្រប់គ្រង តាមដាន និងជំរុញការអនុវត្តទិសដៅការងារ ផែនការសកម្មភាព ការងារនៅតាមនាយកដ្ឋានជំនាញទាំង៥ និងពន្ធនាគាររាជធានី-ខេត្ត តាមភារកិច្ចដែលបានបែងចែក។ ក្រៅពីភារកិច្ចដែលបានបែងចែកឱ្យទទួលខុសត្រូវខាងលើនេះ អគ្គនាយករង មានភារកិច្ចអនុវត្តការងារចាំបាច់ផ្សេងៗទៀត តាមការប្រគល់របស់អគ្គនាយក៕
ដោយ៖ ង៉ិល ណារ៉ាត់




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ