ព័ត៌មានជាតិ
តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បិទសមយុទ្ធបាញ់គ្រាប់ពិតហ្វឹកហ្វឺនរយៈពេល៩១ថ្ងៃ
តំបន់ប្រតិបត្តិការសឹករងកំពង់ធំបិទសមយុទ្ធបាញ់គ្រាប់ពិតក្នុងវគ្គហ្វឹកហ្វឺនរយៈពេល៩១ថ្ងៃ ក្នុងការបំពាក់បំប៉នយុទ្ធវិធី ការងារអប់រំចិត្តសាស្រ្ត ការប្រើប្រាស់អាវុធស្មើរជើង យុទ្ធវិធីស្មើរជើង លំហាត់របៀប និងក្បាច់គុណកងយុទ្ធពលខេមរៈភូមិន្ទ។
លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី ២៨ ខែកញ្ញានេះ បានអញ្ជើញក្នុងពិធីបិទសមយុទ្ធបាញ់គ្រាប់ពិតហ្វឹកហ្វឺនរយៈពេល៩១ថ្ងៃ ស្ថិតភូមិតាឡែកថ្មី ឃុំសាលាវិស័យ ខេត្តកំពង់ធំ។

លោកអភិបាលខេត្តបានលើកឡើងថា វគ្គហ្វឹកហ្វឺននេះ ពិតជាមានសារសំខាន់ណាស់ បើទោះបីជាប្រទេសជាតិមានសុខសន្តិភាពក៏ដោយ កងកម្លាំងទាំងអស់ត្រូវតែមានសមត្ថភាពពេញលេញ ក្នុងការការពារបូរណៈភាពទឹកដី។
នេះជាកិច្ចការដែលមានសារៈសំខាន់ណាស់សម្រាប់កងយុទ្ធពលខេមរៈ ភូមិន្ទយើងទាក់ទងទៅនឹងការហ្វឹកហាត់ជាប្រចាំទៅដល់កងកម្លាំងប្រដាប់អាវុធ ក្នុងការបង្កើននូវសមត្ថភាព ជំនាញពិតប្រាកដ ដែលជាកម្លាំងដោយមានសារៈសំខាន់បំផុតសម្រាប់ការពារប្រទេសជាតិប្រកបដោយវិជ្ជាជីវៈ សុខចិត្តបង្ហូរញើសនៅទីលានហ្វឹកហាត់ប្រសើរជាងបង្ហូរឈាមនៅលើសមរភូមិ។

លោក ងួន រតនៈ បន្តថា បើទោះបីជា ការបណ្តុះបណ្តាលមានរយៈពេលត្រឹមតែ៣ខែ ដែលជារយៈពេលខ្លីក៏ពិតមែន ប៉ុន្តែវាជាការហ្វឹកហ្វឺន ទ្រឹស្តី និងការអនុវត្តជាក់ស្តែង ក្នុងបេសកម្មភាពក្នុងនាមជាកងកម្លាំងនៃកងយុទ្ធពលខេមរៈភូមិន្ទ។ ទន្ទឹមជាមួយ គ្នានេះ ឯកឧត្តមអភិបាលខេត្ត សូមកោតសរសើរទាក់ទងទៅនឹងការដឹកនាំរបស់មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ ក្រៅពីការងារស្នូលដែលជាជំនាញ លោកក៏បានដឹកនាំធ្វើការងារសង្គមជាច្រើន។ ជាពិសេស ការងារមនុស្សធម៌ផ្សារភ្ជាប់ជាមួយនឹងប្រជាពលរដ្ឋ គ្រាប់កាលៈទេសៈ។

ជាមួយគ្នានេះផងដែរ លោកឧត្តមសេនីយទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ធ្វើរបាយការណ៍ដោយលើកឡើងថា ក្នុងហ្វឹកហ្វឺននេះ មានសិក្ខាកាម ជានាយទាហាន នាយទាហានរង ពលទាហាន សរុប១០០នាក់ យោធាចារ្យ ១០នាក់ ត្រូវបានបំពាក់បំប៉នលើ ការងារអប់រំចិត្តសាស្រ្ត ការប្រើប្រាស់អាវុធស្មើរជើង យុទ្ធវិធីស្មើរជើង លំហាត់របៀប និងក្បាច់គុណកងយុទ្ធពលខេមរៈភូមិន្ទ រយៈពេល៩១ថ្ងៃ ដោយប្រើប្រាស់អាវុធ អាកា ៤៧ (AK47) ដែលជាអាវុធស្វ័យប្រវត្តិ តម្រូវឲ្យកងកម្លាំង យុទ្ធពលខេមរៈភូមិន្ទគ្រាប់រូបត្រូវចេះប្រើប្រាស់ ដើម្បីការពារខ្លួន កិច្ចការងារផ្សេងៗ និងការបាញ់ប្រហារលើ សត្រូវ ក្រោមពីយោធិនបានសិក្សាទ្រឹស្តីរួចកងមកពីសាលារៀន និងដើម្បីវាស់ស្ទង់សមត្ថភាពក្នុងវគ្គហ្វឹកហ្វឺន កន្លងមកផងដែរ៕

អត្ថបទ៖ ឈាង មករា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ១០ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន