ព័ត៌មានជាតិ
កម្ពុជា នឹងសង់«សារមន្ទីរតេជោសន្តិភាព» នៅចុងឆ្នាំនេះទុកជាមរតកសម្រាប់ក្មេងជំនាន់ក្រោយ
«សារមន្ទីរតេជោសន្តិភាព» ដែលមាន រាងដូចគ្រាប់មីនគ្រោងនឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២៣ខាងមុខនេះ ដើម្បីឱ្យយុវជនជំនាន់ក្រោយ បានស្វែងយល់រៀនសូត្រអំពីមរតកសង្គ្រាម និងអត្ថន័យនៃសន្តិភាព ពេញលេញ នៅកម្ពុជា។

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានឱ្យដឹងពេលចុះពិនិត្យទីតាំងសាងសង់” សារមន្ទីរតេជោសន្តិភាព”នៅថ្ងៃទី០៥ តុលានេះថា “សារមន្ទីរតេជោសន្តិភាព”ដែលមានទីតាំងស្ថិតនៅឃុំត្រពាំងធំ ស្រុកបាគង ខេត្តសៀមរាប នៅក្បែរផ្លូវទៅព្រលានយន្តហោះថ្មី និងផ្លូវជាតិ៦A នឹងដំណើរការសាងសង់ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៣និងបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០២៥ ខាងមុខនេះ។
លោកអគ្គនាយកស៊ីម៉ាក់ បានបន្តថា មរតករឿងរ៉ាវប្រវត្តិសាស្ត្រសង្គ្រាម និងសន្តិភាពនៃព្រះរាជាណាចក្រដ៏កំសត់នេះ នឹងត្រូវបានរៀបចំចងក្រង និងដាក់តាំងបង្ហាញនៅសារមន្ទីរតេជោសន្តិភាពនេះ សម្រាប់សាធារណជនជាតិ និងអន្តរជាតិ ជាពិសេសសម្រាប់យុវជនកម្ពុជា ជំនាន់ក្រោយៗទៀត បានសិក្សាស្វែងយល់ពីគុណតម្លៃដ៏មហាសាល នៃសន្តិភាព និងស្អប់ខ្ពើមសង្គ្រាម។

ក្រៅពីនេះសារមន្ទីរនេះ នឹងក្លាយជាមរតកជាតិមួយបង្ហាញឱ្យពិភពលោកនូវការតស៊ូរបស់ សម្ដេចតេជោក្នុងការបញ្ចប់ សង្គ្រាម នៅកម្ពុជា និងក្លាយជាឃ្លាំងចំណេះដឹង និងព័ត៌មានចងចាំពីទុក្ខសោកវេទនារបស់ប្រជាជនកម្ពុជា ឆ្លងកាត់ សង្គ្រាម និងសំណល់យុទ្ធភណ្ឌសង្គ្រាម និងស្វែងយល់ព្រមទាំងតម្កល់តម្លៃសន្តិភាពជាមរតកដ៏មហាសាលផងដែរ។
លោកអគ្គនាយកស៊ីម៉ាក់បានបន្ថែមថា”សារមន្ទីរតេជោសន្តិភាព”នេះនឹងសាងសង់នៅលើផ្ទៃដី១២ហិតតានៅខេត្តសៀមរាបជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។
គួរបញ្ជាក់ថា គម្រោងសាងសង់ អគារផ្សព្វផ្សាយអប់រំយល់ដឹងពីសង្គ្រាម(សារមន្ទីរសន្តិភាព)និងអគារហ្វឹកហ្វឺនត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១២ ខែវិចិ្ឆកាឆ្នាំ២០២២ កន្លងទៅក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីជប៉ុន ដែលមានទឹកប្រាក់ចំនួន២,៤៥១ លានយ៉េនស្មើនឹងប្រមាណ ១៧១៧លានដុល្លារ ក្នុងឱកាសដែលលោកនាយករដ្ឋមន្ត្រីជប៉ុនអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានានៅកម្ពុជា៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


