ព័ត៌មានជាតិ
សារមន្ទីរខេត្តកំពង់ឆ្នាំង បន្តអភិរក្ស និងថែរក្សាវត្ថុបុរាណជាច្រើនប្រភេទ
សារមន្ទីរ ជាស្ថាប័នមួយដែលមានភារកិច្ចសំខាន់ក្នុងការថែរក្សា និងអភិរក្សសមុច្ច័យវត្ថុបុរាណ និងរបស់របរផ្សេងៗដែលមានតម្លៃផ្នែកសិល្បៈ វប្បធម៌ ប្រវត្តិសាស្ត្រ និងវិទ្យាសាស្ត្រ ដើម្បីដាក់តាំងបង្ហាញជូនសាធារណជនតាមរយៈពិព័រណ៍អចិន្រ្តៃយ៍ ឬពិព័រណ៍មានកាលកំណត់។

ការអភិរក្ស និងការរៀបចំទុកដាក់សមុច្ច័យវត្ថុបុរាណ និងវត្ថុសិល្បៈក្នុងសារមន្ទីរ គឺជាកិច្ចការសង្គ្រោះ និងថែទាំ ដើម្បីបន្តអាយុកាលឱ្យវត្ថុទាំងនោះមានភាពរឹងមាំ និងគង់វង្សយូរអង្វែងសម្រាប់អនាគត។ ជាក់ស្តែង សារមន្ទីរខេត្តកំពង់ឆ្នាំង បានរក្សាទុកសមុច្ច័យជាច្រើនប្រភេទ រួមមាន វត្ថុធ្វើពីថ្មភក់ វត្ថុលោហៈដូចជា មាស សំរឹទ្ធ ប្រាក់ និងស្ពាន់ កុលាលភាជន៍ វត្ថុធ្វើពីឈើ ជ័រ ប្រមរ សាស្រ្តាស្លឹករឹត ព្រមទាំងសៀវភៅចាស់ៗជាច្រើនផងដែរ។
ក្រៅពីការរៀបចំដាក់តាំងវត្ថុបុរាណ និងវត្ថុសិល្បៈ សម្រាប់សាធារណជនចូលទស្សនា សារមន្ទីរខេត្តកំពង់ឆ្នាំង ក៏បានអនុវត្តការអភិរក្សសមុច្ច័យជាប្រចាំ តាមសមត្ថភាព និងលទ្ធភាពដែលមន្ត្រីជំនាញអាចអនុវត្តបាន។

មន្ត្រីជំនាញនៃសារមន្ទីរខេត្តកំពង់ឆ្នាំង បានទទួលការបណ្តុះបណ្តាលពីមន្ត្រីមានបទពិសោធន៍នៅរោងជាងនៃសារមន្ទីរជាតិកម្ពុជា ជាច្រើនលើកច្រើនសារ ដើម្បីពង្រឹងជំនាញក្នុងការអភិរក្ស និងថែទាំវត្ថុបុរាណឱ្យបានត្រឹមត្រូវតាមបច្ចេកទេស។
សម្រាប់ការងារអភិរក្សប្រចាំថ្ងៃ មន្ត្រីសារមន្ទីរបានធ្វើការជូតសម្អាតធូលីដី ស្នាមប្រលាក់ និងស្នឹមតិចតួចលើសមុច្ច័យ ដោយប្រើវិធីសម្អាតទាំងស្ងួត និងសម្អាតសើម ដើម្បីរក្សាសភាពដើម និងការពារការខូចខាតនៃវត្ថុបុរាណ៕






-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


