Connect with us

ព័ត៌មានជាតិ

ប្រធានក្រុមការងារបក្សចុះមូលដ្ឋានខេត្តកំពង់ចាមថ្មី ប្តេជ្ញាចិត្តចំនួន៧ចំណុច

បានផុស

នៅ

នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម មានពិធីប្រកាសប្រធាន និងអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសានាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការ កណ្តាលគណ បក្សប្រជាជនកម្ពុជា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីប្រកាសតែងតាំង លោក នេត សាវឿន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុម ការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម ខណៈលោក ហង់ជួន ណារ៉ុន  ឧបនាយករដ្ឋមន្ត្រី សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល តែងតាំងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម។

ឆ្លៀតឱកាសនោះដែរ  លោក នេត សាវឿន បានប្តេជ្ញាចិត្ត យ៉ាងមុតមាំបូជាកម្លាំងកាយចិត្តប្រាជ្ញាស្មារតី ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ដូចខាងក្រោម៖

១. បន្តថែរក្សាស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងខេត្តកំពង់ ចាមទាំងមូលឲ្យបានរឹងមាំ។

២.ពង្រឹងអង្គការចាត់តាំងបក្សដោយគិតលើគុណាធិបតេយ្យ សមត្ថភាពនិងប្រជាប្រិយភាព ៣. សហការជាមួយ គណបក្សខេត្ត គណបក្សមូលដ្ឋាន ដើម្បីកសាងពង្រឹងពង្រីកសមាជិក គណបក្សពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម និងកំណត់យកសមាជិកបក្សមានប្រជាប្រិយភាពកន្លងមក ធ្វើជាគំរូល្អ ដល់សមាជិកថ្មី ។

៤. ជំរុញការអភិវឌ្ឍន៍គ្រប់ហេដ្ឋារចនាសម្ព័ន្ធ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ ដោយជ្រកក្រោមម្លប់សន្តិភាព និងគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព ។

៥. រួមគ្នាដោះស្រាយសំណូមពរ បញ្ហាប្រឈម និងជំរុញការផ្តល់សេវាសាធារណៈឆាប់រហ័ស ជូន ប្រជាពលរដ្ឋនៅមូលដ្ឋានស្របតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ។ ៦.ប្តេជ្ញា ដណ្ដើមជ័យជម្នះក្នុងការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៥ និងបោះឆ្នោតគ្រប់អាណត្តិ នាពេលខាងមុខ ស្របតាមផែនការយុទ្ធសាស្ត្ររបស់គណៈកម្មាធិការកណ្តាល ។

៧. ពង្រឹងធ្លុងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ក្នុងជួរក្រុមការងារ ជាមួយគណបក្សគ្រប់ថ្នាក់នៅ មូលដ្ឋាន ពង្រឹងទស្សនៈ គោលជំហរ សកម្មភាព និងរបៀបរបបធ្វើការងារ ជាកត្តាចម្បង ឈានទៅ សម្រេចជោគជ័យ កាន់តែប្រសើរ ។

ទន្ទឹមនឹងនេះដែរ  សម្តេចវិបុលសានាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ នៃគណៈ អចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា  បានជំរុញក្រុមការងារទាំង អស់ពីថ្នាក់ជាតិ រហូតដល់ថ្នាក់មូលដ្ឋាន  រតូវបន្តសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ  ដោយឈរលេីគោលការណ៍ របស់គណ បក្សថ្នាក់កណ្តាល  ពោលគឺពុះពារជម្នះរាល់ឧបសគ្គ និងបន្តសម្រេចនូវសមទ្ធិផលថ្មីៗបន្តទៀត  ដេីម្បីបោះជំហាន លើមាគ៌ សន្តិភាព អធិបតេយ្យភាព កិត្យានុភាព និង ការអភិវឌ្ឍន៍ដែលយើងទាំងអស់គ្នាជាសមាជិក សមាជិកា គណបក្ស ត្រូវតែខិតខំធ្វើយ៉ាងណាថែរក្សានូវកេរ្តិ៍ ដំណែលដ៏ថ្លៃថ្លា ឲ្យខានតែបាន៕

អត្ថបទ និងរូបភាព៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម