Connect with us

នយោបាយ

សម្ដេចតេជោ ហ៊ុន សែន បង្ហាញការពេញចិត្តចំពោះការចងសម្ព័ន្ធភាព ជាមួយគណបក្សនយោបាយដទៃ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហាញការពេញចិត្តចំពោះការចងសម្ព័ន្ធភាពជាមួយគណបក្សនយោបាយដទៃ ហើយស្វាគមន៍ចំពោះគំនិតផ្ដួចផ្ដើមដ៏ល្អនេះ។ ការបង្ហាញការពេញចិត្តនេះ បន្ទាប់ពីគណបក្សនយោបាយជាង ១០ បានចេញសេចក្ដីថ្លែងការណ៍ និងសេចក្ដីប្រកាសរួម ស្នើសុំចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសារជាសំឡេង នៅរសៀលថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសស្វាគមន៍ចំពោះគំនិតផ្ដួចផ្ដើមដ៏ល្អ របស់បណ្ដាគណ​បក្សនយោបាយទាំងនោះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ពេញចិត្តជាមួយនឹងការចងសម្ព័ន្ធភាពលើមូលដ្ឋាន នៃការគោរព​ឯករាជ្យភាព នៃគណបក្សរៀងៗខ្លួន គណបក្សប្រជាជនកម្ពុជា មិនព្យាយាមដើម្បីត្រួតត្រាទៅលើគណបក្សនយោបាយដទៃទេ ប៉ុន្តែគណបក្សប្រជាជនកម្ពុជា ពេញចិត្តនឹងធ្វើការជាមួយគណបក្សផ្សេងទៀត ដោយគោរពនូវឯករាជ្យរបស់គណបក្សទាំងអស់ ហើយចាត់ទុកគណបក្សទាំងអស់ ជាដៃគូស្មើភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា»។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជា មិនបានគិតថា គណបក្សរបស់ខ្លួនជាគណ បក្សធំ ហើយគណបក្សនយោបាយដទៃ ដែលចូលរួមការបោះឆ្នោត ឬមិនបានចូលរួមការបោះឆ្នោត ជាគណបក្សតូចតាច ឬក៏ជាគណបក្សដែលមិនស័ក្ដិសមធ្វើជាដៃគូ នោះទេ។

សម្ដេចប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ផ្ដល់ការគោរពចំពោះគណបក្សនយោបាយទំាងអស់ ដែលបានចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃ៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣០ នាទីutes មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ១ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម២ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម