ព័ត៌មានជាតិ
លោក តុប សុភ័ក៖ កំណើនទេសចរជួយសេដ្ឋកិច្ចបង្កើតការងារ និងប្រាក់ចំណូលដល់ពលរដ្ឋមូលដ្ឋាន
អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក បានលើកឡើងថា ការកើនឡើងនៃចំនួនភ្ញៀវទេសចរចូលមកកម្សាន្តនៅកម្ពុជា បានរួមចំណែកជួយដល់សេដ្ឋកិច្ច បង្កើតឱកាសការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោកលើកឡើងបែបនេះប្រាប់កម្ពុជាថ្មី ក្រោយពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានបើកដំណើរការជាផ្លូវការ កាលពីថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២៣។ លោក បានគូសបញ្ជាក់ដូច្នេះថា « អាកាសយានដ្ឋាននេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការទាក់ទាញទេសចរ បង្កើតឱកាសការងារ បានផលចំណេញទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម ជាពិសេសគោលដៅទេសចរណ៍ខេត្តសៀមរាប និងកម្ពុជាទាំងមូល»។

លោក តុប សុភ័ក មើលឃើញថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺជាសមិទ្ធផលនៃហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ នៅក្នុងការទ្រទ្រង់វិស័យទេសចរណ៍ និងអាចទាក់ទាញបាននូវការតភ្ជាប់ជើងហោះហើរពីតំបន់ផ្សេងៗជាច្រើនមកកាន់កម្ពុជា។
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានទំហំធំលើផ្ទៃដីជាង ៧០០ហិកតា ដោយក្នុងមួយឆ្នាំ អាចទទួលបានអ្នកដំណើរប្រមាណ ៧លាននាក់ និងទំនិញ ១ម៉ឺនតោន។ ក្នុងនោះ អាចទទួលភ្ញៀវក្នុងមួយម៉ោងបានប្រមាណ ២៥០០នាក់ និងជើងហោះហើរ ២៤ជើងក្នុងមួយម៉ោង។

អ្នកនាំពាក្យក្រសួងទេសចរណ៍ បានសង្កត់ធ្ងន់ថា អាកាសយានដ្ឋាននេះ ពិតជាមានសក្តានុពលធំ ក្នុងការស្រូបទាញទេសចរ និងវិនិយោគិនចូលមកកម្ពុជា។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានលើកឡើងដែរថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ នឹងជួយជំរុញកំណើនវិស័យទេសចរណ៍ តាមរយៈការហោះហើរត្រង់ពីប្រទេសផ្សេងៗចូលមកកម្ពុជា។ លើសពីនេះទៀត នឹងអាចទាក់ទាញវិនិយោគពីក្រៅប្រទេសចូលមកអភិវឌ្ឍនៅកម្ពុជាកាន់តែច្រើន ជំរុញការផលិត បង្កើតការងារក្នុងស្រុក ជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិផងដែរ៕

-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


