Connect with us

សេដ្ឋកិច្ច

​វិបត្តិប្រេង ​រុញច្រានឱ្យមានអតិផរណា និងប៉ះពាល់ដល់វិស័យទេសចរណ៍

បានផុស

នៅ

លោក ​ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា​ ស្ថានភាពសេដ្ឋកិច្ចពិភពលោក និង​តំបន់មានការប្រែប្រួលយ៉ាងឆាប់រហ័ស ​ទៅកាន់ស្ថានភាពដ៏លំបាក ការកើនទ្បើងនៃថ្លៃ​ដើមផលិត​កម្ម​គ្រប់​ប្រភេទ ​ដែលបានបណ្តាលមកពីវិបត្តិថាមពលជាសកលបានរុញច្រាន​ឱ្យមាន​វិបត្តិ​អតិផរ​ណា​នៃថ្លៃទំនិញ និងសេវាកម្មគ្រប់ប្រភេទ​ ដែលវិស័យទេសចរណ៍ក៏ទទួល​រងផលប៉ះពាល់​ដោយ​ផ្ទាល់​ផងដែរ ​ពិសេសទៅលើវិស័យធ្វើដំណើរ និងប្រតិបត្តិការសេវាកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងក្នុងពេល អញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំក្រុម​ការ​ងារផ្នែកទេសចរណ៍ ​(ក្រុម “ខ”) ​នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ​ដែលត្រូវបានចាត់ទុកថា​ ជា​ជំនួប​ដ៏មានសារសំខាន់ ​នៃយន្តការភាពជាដៃគូរវាងរដ្ឋ ​និង​ឯកជននៃវិស័យទេសចរណ៍ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមចំពោះមុខ ​ឆ្លើយតបនឹងសំណូមពរនានា ​និងដាក់ចេញវិធាន​ការគន្លឹះ​សំខាន់ៗ​ សំដៅធានាភាពធន់នៃវិស័យទេសចរណ៍កម្ពុជា។

​កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ (ក្រុម «ខ»), តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងថ្នាក់ដឹកនាំក្រសួងទេសចរណ៍។

លោករដ្ឋមន្ត្រី បានថ្លែងបន្ថែមថា​ រាជរដ្ឋាភិបាលកម្ពុជាក៏បាន​ដាក់ចេញនូវវិធានការអន្តរាគមន៍​ជាបន្តបន្ទាប់ ដើម្បីធានាការផ្តត់ផ្គង់ប្រេងឥន្ធនៈឱ្យបានគ្រប់គ្រាន់ ទប់តម្លៃមិនឱ្យហក់​ទ្បើងខ្ពស់​តាមរយៈគោលនយោបាយអនុគ្រោះពន្ធគយ ការធ្វើឧបត្ថម្ភធនទៅលើផ្នែកអគ្គិសនី ការអនុវត្ត​គោល​នយោបាយពន្ធអាករដែលមានភាពបទបែនខ្ពស់ជាដើម។ ​

លោករដ្ឋមន្ត្រី ក៏បានស្នើផ្នែកឯកជនក្នុងវិស័យទេសចរណ៍ទាំងអស់ឱ្យមានអត់ធ្មត់ និងចូលរួម​ជា​មួយក្រសួងទេសចរណ៍ក្នុងស្មារតីខ្មែរតែមួយ និងមហាគ្រួសារវិស័យទេសចរណ៍ ដើម្បីរក្សាឱ្យ​បាន​នូវ​ភាពធន់នៃវិស័យទេសចរណ៍កម្ពុជា និងរួមគ្នាឆ្លងគ្រាវិបត្តិដ៏លំបាកនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម