ជីវិតកម្សាន្ដ
ចេន តបវិញយ៉ាងចាក់ដោត ក្រោយបុគ្គលម្នាក់រិះគន់រឿងសាក់លើដងខ្លួន
តារាចម្រៀង ចេន សមាជិក Nevrmind BAND ថ្មីៗនេះ ត្រូវបានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកម្នាក់ រិះគន់ដោយមិនសំចៃមាត់ទៅលើស្នាមសាក់ច្រើនកន្លែងនៅលើដងខ្លួនរបស់លោក។ ទង្វើនេះ ត្រូវបានគេចាត់ទុកថាជាការរើសអើងគ្មានសីលធម៌។

ឆ្លើយតបការរិះគន់របស់បុគ្គលរូបនោះ តារាចម្រៀង Original Song លោក ចេន ហាក់មិនមានប្រតិកម្មខ្លាំង ឬ ខឹងសម្បារលើម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ Naro Sad ទេ ដោយលោកលើកឡើងថា «ជាតិនេះ ខ្ញុំប្រាកដជាមានវិប្បដិសារីពេញមួយជីវិត ព្រោះគាត់មិនអនុញ្ញាតឲ្យខ្ញុំពិសាបាយជាមួយគាត់ទេ»។

ផ្អែកតាមខ្លឹមសាររិះគន់នៅលើគណនី Naro Sad បាននិយាយថា «អត់ហ៊ានស៊ីបាយជាមួយទេ សាក់ច្រើនជាង ខ្ពើមណាស់»។ ភ្លាមៗ នេះដែរ ក៏មានការឆ្លើយតបពីទំព័រហ្វេសប៊ុក Nevrmind BAND ដែរថា «បាទបង តើធ្វើយ៉ាងណាទើបមានឱកាសពិសាបាយជាមួយបងអ្នកខ្ពង់ខ្ពស់ទៅ»។

គួរជម្រាបថា លោក ចេន (Chen) គឺជាតារាចម្រៀង Original Song ដែលមានប្រជាប្រិយបូករួមជាមួយនឹងទឹកដមសំឡេងផ្អែម ហើយមានរូបសម្រស់ស្រស់សង្ហា ល្បីខ្លាំងនៅប្រទេសកម្ពុជា ខណៈទីផ្សារគាំទ្រនៅតែរក្សាបានច្រើនពីសំណាក់មិត្តៗយុវវ័យគ្រប់ស្រទាប់។ ម្យ៉ាងទៀតតារាប្រុសរូបនេះ តែងបញ្ចេញស្នាដៃបទថ្មីៗ ដើម្បីតម្រូវតាមទីផ្សារសិល្បៈផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


