សុខភាព
ងូតទឹក និងស្អំកន្សែងសើមលើកូនពេលក្ដៅខ្លួន មិនអាចឲ្យទឹកចូលសួតទេ តែមកពីបញ្ហានេះវិញ
យើងដឹងស្រាប់ហើយថា អាអូនតូចៗឧស្សាហ៍ក្ដៅខ្លួនណាស់ ព្រោះអាអូនងាយនឹងឆ្លងមេរោគបណ្ដាលឲ្យកើតជំងឺផ្សេងៗច្រើន។ មានវិធីសាមញ្ញមួយដែលម៉ាក់ប៉ានិយមប្រើពេលកូនៗក្ដៅខ្លួន គឺយកកន្សែងសើមមកជូតខ្លួន ឬរុំខ្លួនឲ្យកូន ដើម្បីជួយឲ្យកម្ដៅខ្លួនអាអូនចុះ។
ទាក់ទងនឹងបញ្ហានេះ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសរោគកុមារ សញ្ញាប័ត្រពីប្រទេសបារាំងពន្យល់ឲ្យដឹងថា នៅពេលអាអូនឈឺហើយមានអាការៈក្ដៅខ្លួនខ្លាំង ការដណ្ដប់កន្សែងសើម និងការងូតទឹកក្ដៅឧណ្ហៗ គឺជាមធ្យោបាយមួយដែលជួយបញ្ចុះកម្ដៅកូនបន្ទាប់ពីបានប្រើថ្នាំបញ្ចុះកម្ដៅរួចហើយ។
តើការរុំកន្សែងសើមនេះយូរ អាចធ្វើឲ្យទឹកចូលសួតអាអូនអត់?

បើម៉ាក់ប៉ាបារម្ភពីបញ្ហាទឹកចូលសួតអាអូនដោយសារការរុំកន្សែងនេះ មិនបាច់ព្រួយទេ។ លោកស្រីបន្តថា ការដែលរុំកន្សែងសើមឲ្យកូនពេលក្ដៅខ្លួនមិនមានអ្វីប៉ះពាល់ដល់កូនទេ ព្រោះជាតិទឹកមិនអាចជ្រាបចូលទៅក្នុងស្រោមសួត តាមរយៈរន្ធញើសដូចដែលម៉ាក់ប៉ាធ្លាប់បានគិតនោះទេ។ ចំណែកឯករណីទឹកចូលសួតអាអូននោះ អាចកើតឡើងបណ្ដាលមកពីមូលហេតុច្រើន ដែលក្នុងនោះរួមមាន ជំងឺរលាកសួតធ្ងន់ធ្ងរ និងការព្យួរសេរ៉ូមច្រើនជ្រុលលើសពីតម្រូវការរាងកាយរបស់អាអូនជាដើម។

វេជ្ជបណ្ឌិតជំងឺកុមាររូបនេះ បញ្ជាក់ថា យកល្អ ពេលអាអូនក្ដៅខ្លួន ម៉ាក់ប៉ាត្រូវរកមូលហេតុបង្កឲ្យបានច្បាស់លាស់ ព្រោះជូនកាលវាជាបញ្ហាធម្មតា តែវាក៏អាចជារោគសញ្ញារបស់ជំងឺមួយចំនួនដែរ។ ក្នុងករណីដែលអាអូនក្ដៅខ្លួនធម្មតា ម៉ាក់ប៉ាអាចដោះស្រាយដោយ៖
១.ស្លៀកពាក់ស្ដើងៗឲ្យកូន និងកុំឲ្យកូនឃ្លុំភួយក្រាស់ៗ
២.ឲ្យកូនញ៉ាំទឹកឲ្យបានច្រើន
៣.ផ្ដល់ថ្នាំត្រឹមត្រូវដល់កូន។
បើសិនផ្ដល់ថ្នាំផង ជូតខ្លួនផង កម្ដៅខ្លួនអាអូននៅតែមិនចុះ យកល្អ ម៉ាក់ប៉ាគួរនាំកូនទៅពិនិត្យនៅមន្ទីរពេទ្យភ្លាម កុំទុកយូរ ដើម្បីចៀសវាងអាអូនក្ដៅខ្លួនខ្លាំងរហូតអាចប្រកាច់ គ្រោះថ្នាក់ធ្ងន់បាន៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
ចុចអាន៖វិធីសាស្ដ្រព្យាបាលគ្រាប់គ្រួសថ្ពក់ជាប់នៅបង្ហួរនោម!
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


