សុខភាព
វិធីសាស្ដ្រព្យាបាលគ្រាប់គ្រួសថ្ពក់ជាប់នៅបង្ហួរនោម!
គ្រាប់គ្រួសថ្ពក់ជាប់នៅបង្ហួរនោម គឺជាការរមៀលធ្លាក់ចុះនៃគ្រាប់គ្រួស ដែលកកើតនៅក្នុងតម្រងនោម ឬប្លោកនោម ហើយនៅពេលអ្នកជំងឺបត់ជើងតូច គ្រាប់គ្រួសនោះក៏ធ្លាក់មកថ្ពក់ជាប់នឹងបង្ហួរនោម ដែលជាផលវិបាកមិនអាចឲ្យទឹកនោមធ្លាក់ចេញមកក្រៅបាន ជាហេតុធ្វើឲ្យមានការស្ទះនោមស្រួចស្រាវ ដែលភាសាបច្ចេកទេសហៅថា Rétention Aiguë d’Urine។

ជំងឺនេះ អាចកើតលើបុរស ពិសេសបុរសពេញវ័យ ក្នុងករណីតិចតួចក៏មានកើតលើស្ត្រី ផងដែរ។
១) រោគសញ្ញា៖
រោគសញ្ញាដែលស្ដែងចេញឲ្យយើងចាប់អារម្មណ៍មានដូចជាៈ
– សភាពអ្នកជំងឺឡេះឡះ
– ពិបាកទ្រាំ
– ខ្សោយកម្លាំង
– ចុកពោះលើថ្ងាស

– ពិបាកនោម
– នោមក្រហល់ក្រហាយ
– ទំហំទឹកនោមតូច នោមតិចមិនចង់ចេញ
– ជួនក្ដៅខ្លួន ទឹកនោមល្អក់
– ស្ទះនោមជិតឈឹង
– មានទឹកនោមប៉ោងលើថ្ងាស
– បើគ្រាប់គ្រួសធ្លាក់មកផ្នែកក្រោមនៃបង្ហួរនោមយើងអាចស្ទាបឃើញ ។

២) ការធ្វើរោគវិនិច្ឆ័យ៖
តើយើងអាចដឹងថា គ្រាប់គ្រួសថ្ពក់ជាប់បង្ហួរនោមដោយវិធីណា ?
– ពិនិត្យអេកូសាស្ដ្រ
– ថតកាំរស្មីអ៊ិច
៣) វិធីព្យាបាល៖
ដំណោះស្រាយនៃការព្យាបាលរួមមានៈ
ក. បើគ្រាប់គ្រួសថ្ពក់ជាប់បង្ហួរនោមផ្នែកខាងលើៈ
– យើងអាចបាញ់គ្រាប់គ្រួស បញ្ចូលក្នុងប្លោកនោម (Pression Hydrostatique) រួចយើងឆ្លុះបំបែកគ្រាប់គ្រួស ក្នុងប្លោកនោមជាក្រោយ ។

បញ្ជាក់៖ ជៀសវាងការវះកាត់បង្ហួរនោមយកគ្រួសចេញ ដែលជាហេតុធ្វើឲ្យបង្ហួរនោមរួមតូច។
ខ. បើគ្រាប់គ្រួសថ្ពក់ជាប់បង្ហួរនោមផ្នែកខាងក្រោម (Méat Uréthral):
– យើងអាចបំបែកគ្រួសដោយចុង Pince មុខវែង។

៤) ផលវិបាក៖
បញ្ហាប្រឈមដែលយើងធ្លាប់ជួបប្រទះ ចំពោះអ្នកជំងឺដែលពុំបានទទួលការព្យាបាល ឬក៏ទទួលការព្យាបាលពុំបានត្រឹមត្រូវមានដូចជាៈ
– ការបង្ករោគធ្ងន់ធ្ងរតាមប្លោកនោម បង្ហួរនោម
– រលាកប្លោកនោម បង្ហួរនោមរ៉ាំរ៉ៃ
– បង្ហួរនោមរួមតូច
– បង្ហួរនោមស្ទះជិតឈឹង
៥) ដំបូន្មានក្រុមគ្រូពេទ្យជំនាញឯកទេសវះកាត់ប្រព័ន្ធទឹកនោម៖

សូមបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ដែលមានការសង្ស័យ ឬមានជំងឺស្ទះទឹកនោមស្រួចស្រាវ ដែលបណ្តាលមកពីគ្រាប់គ្រួសថ្ពក់ជាប់បង្ហួរនោម ដែលមានសញ្ញាដូចបានរៀបរាប់ជូនខាងលើ សូមមេត្តាអញ្ជើញមកទទួលការពិគ្រោះ ជាមួយក្រុមការងារវេជ្ជបណ្ឌិតជំនាញ ឯកទេសវះកាត់ប្រព័ន្ធទឹកនោមនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានការវិភាគរោគវិនិច្ឆ័យប្រាកដជាក់លាក់មួយ ដោយឈរលើសមត្ថភាពជំនាញ និងបទពិសោធន៍ខ្ពស់ ជាមួយនឹងឧបករណ៍ទំនើបស្វ័យប្រវត្តិ បំបែកគ្រាប់គ្រួសតាមរយៈម៉ាស៊ីនឡាហ្សែរ LASER៕
អត្ថបទ៖ រស្មី
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


