សន្តិសុខសង្គម
ស្នងការខេត្តកំពត ត្រៀមកម្លាំងជាង១ពាន់នាក់ ការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងពិធីប្រណាំងទូកនាពេលខាងមុខនេះ
នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ អាជ្ញាធរខេត្តបានត្រៀមរួចជាស្រេចនូវកម្លាំងសមត្ថកិច្ចចំរុះ ដើម្បីថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកកម្សាន្តក្នុងខេត្តកំពត នាឱកាសនៃពិធីប្រណាំងទូកងនាពេលខាងមុខនេះ។ កម្លាំងចំរុះមានចំនួនជាង១.០០០នាក់ នឹងត្រូវប្រើប្រាស់ដើម្បីសម្រួលចរាចរណ៍ ទប់ស្កាត់បង្ក្រាបបទល្មើសផ្សេងៗ ពិសេសរក្សាឱ្យបាននូវសុខសុវត្តិភាពជូនពលរដ្ឋ និងភ្ញៀវទេសចរ។

បើយោងតាមការឱ្យដឹងពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត លើកឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត ស្នងការដ្ឋាននគរបាលខេត្តកំពតបានត្រៀមលក្ខណៈរួចរាល់ជាស្រេចក្នុងការប្រើប្រាស់កងកម្លាំងដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិដែលមកសម្រាកលម្ហែកម្សាន្តក្នុងខេត្តកំពត ក្នុងឱកាសនៃពិធីប្រណាំងទូក ង នៅថ្ងៃទី១០ និង១១ ខែវិច្ឆិកា នាខាងមុខនេះ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ចមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានបញ្ជាក់ឱ្យដឹងថា កងកម្លាំងដែលត្រូវប្រើប្រាស់ទាំងអស់មានចំនួន១.១៤៥នាក់ ក្នុងនោះមាន កម្លាំងរបស់ស្នងការនគរបាលខេត្តមានចំនួន ៨១០នាក់ និងកម្លាំងកងរាជអាវុធហត្ថខេត្តមានចំនួន១២៣នាក់ និងកម្លាំងតំបន់ប្រត្តិបត្តការសឹករងខេត្តមានចំនួន ៥០នាក់និង កម្លាំងសន្តិសុខលំហសមុទ្រមានចំនួន ២០នាក់ និងកម្លាំងមូលដ្ឋានសមុទ្រមានចំនួន ២១នាក់ និងកម្លាំងវរៈការពារព្រំដែនទឹក២៤១មានចំនួន ៣០នាក់ និងកម្លាំងកងអន្តរាគមន៍លេខ២ ការពារកោះឆ្នេរ មានចំនួន១០នាក់ និងកម្លាំងមន្ទីរសុខាភិបាលមានចំនួន ៣១នាក់ និងទីចាត់ការអន្តរវិស័យសាលាខេត្តមានចំនួន ២៧នាក់, កម្លាំងរដ្ឋបាលជលផលចំនួន ៩នាក់ និង កម្លាំងមន្ទីរសាធារណៈការ និងដឹកជញ្ជូនមានចំនួន ៤នាក់ និងកម្លាំងអង្គភាពអគ្គិសនីកំពតមានចំនួន ១០នាក់។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត ក៏បានថ្លែងកោតសរសើចំពោះកងកម្លាំងទាំងអស់ ដែលកន្លងមកបានរួមសហការគ្នាក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ ភ្ញៀវទេសចរណ៍អន្តរជាតិដែលបានមកសម្រាកដើលេងលម្ហែកម្សាន្តនៅក្នុងខេត្តកំពត ជាពិសេសបានសហការគ្នាយ៉ាងល្អនៅពេលមានព្រឹត្តិការណ៍កម្សាន្តធំដែលបានរៀបចំឡើងដោយរដ្ឋបាលខេត្តកំពត។

ទន្ទឹមជាមួយគ្នានោះដែរ លោកអភិបាលខេត្ត ក៏បានជំរុញឱ្យកងកម្លាំងសមត្ថកិច្ចទាំងអស់បន្តរួមសហការគ្នាធ្វើយ៉ាងណារក្សាឱ្យបាននូវសុខសុវត្តិភាពជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិ ដែលបានមកលេងលម្ហែកម្សាន្តនៅក្នុងខេត្តកំពត នាឱកាសនៃព្រឹត្តិការណ៍ពិធីប្រណាំងទូក ង នៅខេត្តកំពតនាពេលខាងមុខឱ្យបានកាន់តែល្អប្រសើគ្រប់គោលដៅទាំងអស់ដោយរលូនផងដែរ៕
អត្ថបទ៖ សឹង រ៉ាត់




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា