Connect with us

សន្តិសុខសង្គម

ស្នងការខេត្តកំពត ប្រកាសផ្ដល់ប្រាក់១លានរៀលដល់សាធារណជនណាដែលស្គាល់អត្តសញ្ញាណបុរសម្នាក់ឈរនោមនៅរូបសំណាកសេះសមុទ្រ

បានផុស

នៅ

លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរឹទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពត នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នា២០២៤នេះ បានប្រកាសផ្ដល់ប្រាក់ចំនួន១លានរៀលដល់សាធារណជនរូបណាដែលផ្ដល់អត្តសញ្ញាណរបស់បុគ្គលម្នាក់ដែលឈរនោមនៅទីតាំងទេសចរណ៍រូបសំណាកសេះសមុទ្រ ដែលជាកន្លែងភ្ញៀវទេសចរជាតិ និងអន្តជាតិមកទស្សនាកម្សាន្ដដ៏ទាក់ទាញរបស់ខេត្តកំពត។ ការប្រកាសរកអត្តសញ្ញាណលើបុគ្គលម្នាក់នោះ បន្ទាប់ពីលោកបានឃើញឃ្លឺបវីដេអូមួយពីសកម្មភាពរបស់បុរសម្នាក់បានឈរនោមនៅទីតាំងរូបណាកសេះសមុទ្រ ដែលលោកគិតថា ជាទង្វើអសីលធម៌ ស្មោគគ្រោគ​បំផុត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសារបង្ហោះនៅលើទំព័រប៊ុកផ្លូវការរបស់លោកស្នងការខេត្តកំពត នៅរសៀលថ្ងៃទី៣១សីហានេះ បានសរសេរថា «នេះជាទង្វើរអសីលធម៌ជាទីបំផុត ខ្ញុំនឹងស្រាវជ្រាវរកបុគ្គលនេះអោយឃើញ បងប្អូនណាដែលស្គាល់អត្តសញ្ញាណបុគ្គលដ៏ស្មោគគ្រោគនេះ សូមផ្តល់អោយខ្ញុំ ខ្ញុំនឹងជូនថវិការចំនួន ១លានរៀល។

សូមជម្រាបថា តាមឃ្លឺបវីដេអូបង្ហោះភ្ជាប់ដោយសំណេររបស់លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរឹទ្ធ ដែលទំនងជាថតបានដោយប្រជាពលរដ្ឋពីសកម្មភាពបុរសម្នាក់ឈរនោមនៅទីតាំងរូបសំណាកសេះសមុទ្រ ដែលជាទីតាំងដ៏ទាក់ទាញរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្ដជាច្រើនកោះករ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម