សន្តិសុខសង្គម
ស្នងការខេត្តកំពត អំពាវនាវពលរដ្ឋកុំយកអត្តសញ្ញាណប័ណ្ណផ្ទាល់ខ្លួនទៅបើកគណនីធនាគារឲ្យគេដើម្បីបានប្រាក់
លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពត កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមជនបទ កុំឲ្យយកអត្តសញ្ញាណប័ណ្ណផ្ទាល់ខ្លួនទៅបើកកុងធនាគារអោយគេដើម្បីប្តូរយកប្រាក់ ព្រោះអាចទទួលទោសទណ្ឌដោយមិនខ្លួន។

ការអំពាវនាវនេះបានធ្វើឡើងបន្ទាប់ពីមានករណីឆបោកមួយចំនួនបានធ្វើសកម្មភាពឆបោកក្រោមរូបភាពវិនិយោគផ្សេងៗ និងបានវេរប្រាក់ពីគណនីធនាគារមួយ ទៅគណនីធនាគារមួយផ្សេរទៀត ដោយកន្លងមកករណីនេះកម្លាំងសមត្ថកិច្ចជំនាញក៏ធ្លាប់បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យមួយចំនួនផងដែរ។
តាមសំណេររបស់លោកស្នងការខេត្តកំពត កាលពីថ្ងៃទី១៣ឧសភា នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកបានលើកឡើងថា អត្តសញ្ញាណប័ណ្ណ គឺសម្រាប់ទុកប្រើប្រាស់ផ្ទាល់ខ្លួន ហើយបងប្អូននៅតាមជនបទសូមកុំជឿតាមការបោកបញ្ឆោតយកអត្តសញ្ញាណប័ណ្ណផ្ទាល់ខ្លួនទៅបើកកុងធនាគារអោយគេ ដើម្បីប្តូរនឹងប្រាក់ពីរបីរយដុល្លារអោយសោះ។
លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់បន្ថែមថា ពេលដែលគេបានកុងធនាគារហើយ គេនឹងយកលេខកុងធនាគារដែលមានឈ្មោះបងប្អូនដើម្បីចាំបើកប្រាក់ ឬវេរប្រាក់ពីបទល្មើសផ្សេងៗដែលក្រុមជនល្មើសបានប្រព្រឹត្ត ហើយបញ្ហាគឺធ្លាក់មកលើបងប្អូនជាអ្នកទទួល។

គួរជម្រាបថា កាលពីពេលកន្លងទៅថ្មីៗនេះ នាកយដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនក្រុមជនសង្ស័យមួយចំនួនជាសហចារីដែលប្រើប្រាស់គណនីធនាគាររបស់ខ្លួនផ្ទាល់ ឬគណនីធនាគារក្លែងក្លាយជាមធ្យោបាយសម្រាប់ទទួលប្រាក់ឆបោកពីអ្នកវិនិយោគផ្សេងៗ រួចផ្ទេរប្រាក់ទាំងនោះទៅឱ្យបក្សពួករបស់ខ្លួនតាមរយៈគណនីធនាគារជាច្រើន។ បក្ខពួករបស់ជនសង្ស័យ ប្រើប្រាស់បណ្តាញសង្គម ដោយដាក់តាំងរូបក្នុងប្រូហ្វាល់ (Profile) ក្លែងជា រូបស្រីស្អាត តាមគោលដៅដែលពួកគេតាមប្រមាញ់ ដោយនិយាយលួងលោមជនរងគ្រោះ ឱ្យជឿជាក់ព្រមដាក់ប្រាក់វិនិយោគ៕
អត្ថបទ៖ សុខុម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


