Connect with us

ជីវិតកម្សាន្ដ

នាមម្ចាស់ផ្ទះ ! ដាំ សុភ័ក្រស៊ីនឌី រៀបចំវត្ថុអនុស្សាវរីយ៍ដល់បេក្ខភាពជាង ៤០ ប្រទេស មកប្រកួតនៅកម្ពុជា

បានផុស

នៅ

បវរកញ្ញា​ភព​ផែនដី​កម្ពុជា កញ្ញា ដាំ សុភ័ក្រស៊ីនឌី នាម​ជា​ម្ចាស់ផ្ទះ និង​ជា​ការ​ទទួល​ស្វាគមន៍​ដោយ​ភាព​កក់ក្ដៅ​ដល់​បណ្ដា​បេក្ខភាព​មកពី​ប្រទេស​ផ្សេងៗ ក្នុង​ការ​ចូលរួម​ប្រកួត​កម្មវិធី Miss Planet International 2023 នាង​បាន​ត្រៀម​វត្ថុ​អនុស្សាវរីយ៍​ជូន​បេក្ខភាព​ជាង ៤០ ប្រទេស មក​ប្រកួត​នៅ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ការ​បញ្ជាក់​បាន​ឲ្យ​ដឹង​ថា នេះ​ជា​កាដូ​អនុស្សាវរីយ៍​ដែល​កញ្ញា ដាំ សុភ័ក្រស៊ីនឌី នឹង​ផ្ដល់​ជូន​ទៅ​កាន់​បេក្ខភាព​ទាំងអស់​ដែល​មក​ចូលរួម​ប្រកួត​នៅ​ទឹកដី​ប្រទេស​កម្ពុជា ក្នុង​គោលបំណង​ផ្សព្វ​ផ្សាយ លើក​កម្ពស់​ការ​យល់ដឹង​ការ​ប្រើប្រាស់​ផលិតផល​ក្នុង​ស្រុក និង​ផលិតផល​បរិស្ថាន ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក។

ទន្ទឹម​នោះ កញ្ញា ដាំ សុភ័ក្រស៊ីនឌី ក៏បាន​ស្នើ​ដល់​អ្នក​គាំទ្រ​ដែរ​ថា «សូម​បងប្អូន​ទាំងអស់​គ្នា កុំ​ភ្លេច​ចូលរួម​គាំទ្រ​នាង​ខ្ញុំ​ផង នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​តែប៉ុណ្ណោះ​ដល់​ថ្ងៃ​ប្រកួត​បវរកញ្ញា​ភព​ផែនដី​លើក​ទី ៣ ឆ្នាំ ២០២៣ ដែល​កម្ពុជា​យើង​ជា​ម្ចាស់ផ្ទះ»។

សូម​បញ្ជាក់​ថា បវរកញ្ញា​ឯក​ភព​ផែនដី​អន្តរជាតិ​មកពី ៤២ ប្រទេស ជុំវិញ​ពិភពលោក បាន​មក​ដល់​ទឹកដី នៃ​ប្រទេស​កម្ពុជា​ហើយ ដើម្បី​ចូលរួម​ប្រកួត​កម្មវិធី​បវរកញ្ញា​ឯក​ភព​ផែនដី​អន្តរជាតិ​ឆ្នាំ ២០២៣ (Miss Planet International 2023) និង​ជា​ការ​រៀបចំ​ជា​លើក​ទី ៣ ក្នុង​នាម​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ចាប់ពី​ថ្ងៃ​ទី ១០ ដល់​ថ្ងៃ​ទី ១៩ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ ដែល​ជា​កម្មវិធី​ប្រកួត​សម្រស់​អន្តរជាតិ ដើម្បី​លើក​កម្ពស់​មនសិការ​ថែរក្សា​បរិស្ថាន​ភាព​សម្បូរ​បែប នៃ​វប្បធម៌ និង​ការ​ពង្រឹង​នូវ​អំណាច​របស់​ស្ត្រី។

ក្នុង​នោះ កម្មវិធី​បវរកញ្ញា​ឯក​ភព​ផែនដី​អន្តរជាតិ​ឆ្នាំ ២០២៣ (Miss Planet International 2023) ចាប់ ផ្ដើម​ពី​ថ្ងៃ​ទី ១០ ដល់​ថ្ងៃ​ទី ១៩ ខែ​វិច្ឆិកា ឆ្នាំ ២០២៣។ ចំណែក​នៅ​ថ្ងៃ​ទី ១៤ បេក្ខនារី នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​សៀមរាប ដើម្បី​ថត​ផ្សព្វផ្សាយ​ពី​តំបន់​អរិយធម៌ និង​វប្បធម៌ ជាមួយ​នឹង​ការ​រៀប​កម្មវិធី​ទាក់ទង​នឹង​បរិស្ថាន ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ជាដើម៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម