ជីវិតកម្សាន្ដ
មហាជនស្ញប់ស្ញែងសមត្ថភាព ខន សុវណ្ណសូនីតា ទោះត្រៀមខ្លួនត្រឹមប៉ុន្មានម៉ោងមុនប្រកួត តែធ្វើបានល្អ
ក្នុងរាត្រីប្រកួតផ្តាច់ព្រ័ត្រ កម្មវិធី Miss Planet Cambodia 2024 លើកទី៤ ដែលទើបនឹងបញ្ចប់កាលយប់មិញនេះ ម្ចាស់មកុដ គឺបានទៅលើបវរកញ្ញាប្រទេសអារ៉ាប់រួម ខណៈបវរកញ្ញាតំណាងកម្ពុជា កញ្ញា ខន សុវណ្ណសូនីតា មិនបានជាប់ក្នុង TOP ណាមួយឡើយ ប៉ុន្តែអាចយកបានតំណែង Miss Queen Popular Vote (Top 27+1) ។


បើទោះបីមិនទទួលជ័យជម្នះ តែ ខន សុវណ្ណសូនីតា បានឆក់យកបេះដូងមហាជន ដោយសារតែការខិតខំប្រឹងប្រែងរបស់ខ្លួន។ ខណៈសាធារណជនដែលជាអ្នកតាមដានវិស័យបវរកញ្ញា សុទ្ធតែជ្រាបហើយថា ការចូលរួមប្រកួតរបស់បវរកញ្ញាតំណាងកម្ពុជារូបនេះ គឺជាការជំនួសកញ្ញា ម្ចាស់មកុដ MPC ដេត ស្រីនាឌ ដែលពហិការមិនចូលរួម ហើយតម្រូវឱ្យលំដាប់រងទី១ ត្រូវជំនួសភ្លាមៗ ដោយបានត្រៀមខ្លួនមុនការប្រកួតត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ។
ដោយហេតុនេះ មហាជនបានបញ្ចេញកោតសរសើរចំពោះ ខន សុវណ្ណសូនីតា ដែលខំប្រឹងអស់ពីសមត្ថភាព ក្នុងនាមជាម្ចាស់ផ្ទះនៃកម្មវិធី ដោយមានមតិភាគច្រើនលើកឡើងថា ទោះនាងមានពេលខ្លីបំផុត មិនបានសូម្បីតែដើរសមឆាក តែការបង្ហាញរបស់បវរកញ្ញារូបនេះនៅលើឆាកប្រកួត ពិតជាធ្វើបានល្អគួរឱ្យសរសើរ។

គួរឱ្យដឹងដែរថា ក្នុងការប្រកួតផ្តាច់ព្រ័ត្រ្ត Miss Planet International 2024 ម្ចាស់មកុដ បានទៅលើបវរកញ្ញាប្រទេសអារ៉ាប់រួម ខណៈលំដាប់រងទី ១ បានទៅលើបវរកញ្ញាលុចសំបួ, លំដាប់រងទី២ បានទៅលើបវរកញ្ញាថៃ, លំដាប់រងទី៣ បានទៅលើបវរកញ្ញាអ៊ុយក្រែន, លំដាប់រងទី៤ បានទៅលើបវរកញ្ញាហ្វីលីពីន; លំដាប់រងទី៥ បានទៅលើបវរកញ្ញាសហរដ្ឋអាមេរិក និងលំដាប់រងទី៦ បានទៅលើបវរកញ្ញាស៊ុយអែត។ ក្រៅពីនេះ នៅមានបវរកញ្ញាឥណ្ឌូនេស៊ី ដែលយកបានតំណែងគ្រងមកុដ Miss Planet Angel International 2024 ផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


