Connect with us

ជីវិតកម្សាន្ដ

ម្ចាស់មកុដបវរកញ្ញាភពផែនដី ២០២៤ នឹងមកដល់កម្ពុជាយប់នេះ ដើម្បីផ្ទេរមកុដ និងចូលរួមសកម្មភាពនានា

បានផុស

នៅ

បវរកញ្ញា Mahra Lutfi ម្ចាស់មកុដនៃកម្មវិធី Miss Planet International 2024 នឹងធ្វើដំណើរមកដល់ព្រះរាជាណាចក្រកម្ពុជា នាវេលាម៉ោង ៩:០០យប់ថ្ងៃព្រហស្បតិ៍នេះ តាមការគ្រោងទុក ដើម្បីចូលរួមសកម្មភាពផ្លូវការនានា មុនព្រឹត្តិការណ៍ផ្ទេរមកុដក្នុងកម្មវិធីបវរកញ្ញាភពផែនដី (Miss Planet International 2025) នៅចុងសប្តាហ៍នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតមកដល់ពេលនេះ គឺមានរយៈពេលប្រមាណជា ១សប្តាហ៍ហើយ សម្រាប់ដំណើរការនៃកម្មវិធីប្រកួតសម្រស់អន្តរជាតិ Miss Planet International លើកទី៥ ដោយមានបេក្ខភាពបវរកញ្ញាតំណាងប្រទេសជាច្រើន ចូលរួមប្រកួតតាំងពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦មក។ ខណៈនៅថ្ងៃទី១០ ខែមីនានេះ ស្ថាប័ន MPI បានរៀបចំឱ្យបេក្ខភាពបវរកញ្ញាទាំងអស់ទៅកាន់ខេត្តសៀមរាប ដើម្បីបន្តដើរទស្សនកិច្ច និងថតរូបក្នុងឈុតប្រពៃណីខ្មែរលើទឹកដីអង្គផងដែរ។

ដោយឡែក ចំពោះម្ចាស់មកុដឆ្នាំចាស់ MPI 2024 គឺកញ្ញា Mahra Lutfi ក៏ត្រូវអញ្ជើញមកកាន់កម្ពុជា ដើម្បីចូលរួមជាមួយបេក្ខភាពបវរកញ្ញាព្រមទាំងត្រៀមផ្ទេរមកុដក្នុងថ្ងៃផ្ដាច់ព្រ័ត្រ ដែលនឹងប្រព្រឹត្តធ្វើនៅចុងសប្តាហ៍នេះ។

កម្មវិធី Miss Planet International គឺជាការប្រកួតសម្រស់អន្តរជាតិ ដែលផ្តោតលើការផ្សព្វផ្សាយការអភិរក្សបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ភពផែនដី។ កម្មវិធីនេះ ក៏ជាវេទិកាដ៏សំខាន់សម្រាប់បវរកញ្ញាពីប្រទេសនានា ក្នុងការបង្ហាញសមត្ថភាព សម្រស់ និងគម្រោងសង្គមនៅលើឆាកអន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម