Connect with us

ជីវិតកម្សាន្ដ

ក្រោយលេចឭថាខកខាន! ទីបំផុត ម្ចាស់មកុដ Miss Planet 2024 នឹងធ្វើដំណើរមកកម្ពុជាដើម្បីផ្ទេរមកុដ

បានផុស

នៅ

ធ្លាប់លេចឭដំណឹងថា Mahra Lutfi ម្ចាស់មកុដ Miss Planet International 2024 អាចនឹងខកខានមកកាន់កម្ពុជា ដើម្បីចូលរួមកម្មវិធីផ្ទេរមកុដ ប៉ុន្តែនៅទីបំផុត មានដំណឹងច្បាស់ការថា បវរកញ្ញា Mahra Lutfi នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីផ្ទេរមកុដដល់អ្មកឈ្នះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតមកដល់ពេលនេះគឺមានរយៈពេល ៥ថ្ងៃហើយដែលកម្មវិធីប្រកួតសម្រស់អន្តរជាតិ Miss Planet International លើកទី៥ បានដំណើរការប្រកួតជាផ្លូវការ ដោយបេក្ខភាពបវរកញ្ញាតំណាងប្រទេសនីមួយៗជុំវិញពិភពលោក បានមកដល់កម្ពុជា និងចាប់ផ្ដើមចូលរួមប្រកួតតាំងពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ។

ជាក់ស្តែងមកដល់ថ្ងៃទី១០ ខែមីនានេះ កម្មវិធី MPI ក៏បានរៀបចំឱ្យបេក្ខភាពបវរកញ្ញាទាំងអស់ទៅកាន់ខេត្តសៀមរាបដើម្បីបន្តដើរទស្សនកិច្ច និងថតរូបក្នុងឈុតប្រពៃណីខ្មែរ លើទឹកដីអង្គផងដែរ។ ដោយឡែក ចំពោះម្ចាស់មកុដឆ្នាំចាស់ MPI 2024 គឺកញ្ញា Mahra Lutfi ក៏ត្រូវអញ្ជើញមកកាន់កម្ពុជា ដើម្បីចូលរួមជាមួយបេក្ខភាពបវរកញ្ញាព្រមទាំងត្រៀមផ្ទេរមកុដក្នុងថ្ងៃផ្ដាច់ព្រ័ត្រ។

កញ្ញា Mahra Lutfi ម្ចាស់មកុដ MPI 2024 កាលពីប៉ុន្មានថ្ងៃមុនបានធ្វើឱ្យអ្នកគាំទ្រវិស័យបវរកញ្ញាកម្ពុជា ហាក់មានក្ដីបារម្ភថា នាងនឹងអាចខកខានក្នុការម កកាន់កម្ពុជាដើម្បីចូលរួមកម្មវិធីផ្ទេរមកុដ Miss Planet International 2024 ក្រោយទទួលដំណឹងថា ខាងប្រទេសអារ៉ាប់រួមបានប្រកាសផ្អាកដំណើរការព្រលានយន្តហោះជាបណ្ដោះអាសន្តដោយសារបញ្ហាសង្គ្រាម។

ទោះយ៉ាងណា នៅលើហ្វេសប៊ុកកម្មវីធី Miss Planet International ធ្លាប់បានប្រកាសជូនដំណឹងដែរថា Miss Planet International 2024 កញ្ញា Mahra Lutfi នឹងមិនមានវត្តមានចូលរួមក្នុងកម្មវិធី MPI ដើម្បីផ្ទេរមកុដឡើយដោយសារតែស្ថានភាពប្រទេសរបស់នាង។

ដោយឡែកមកដល់ពេលនេះ លើហ្វេសប៊ុកផេក Miss Planet International បានប្រកាសជាថ្មី ដោយបង្ហាញការស្វាគមន៍ចំពោះ កញ្ញា Mahra Lutfi ម្ចាស់មកុដ MPI 2024 ដែលនឹងចេញដំណើរមកកាន់កម្ពុជា ដើម្បីចូលរួមកម្មវិធី MPI ៕ ដោយ: ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម