ព័ត៌មានជាតិ
ព្រះរាជពិធីបុណ្យអុំទូក៖ មានទូកងចូលប្រណាំង៣៣៨ទូក និងមានបណ្ដែតប្រទីបចំនួន៣០
ព្រះរាជពិធីបុណ្យអុំទូក សំពះព្រះខែ និងអកអំបុកដែលប្រពឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា នឹងប្រារព្ធឡើងក្នុងទ្រង់ទ្រាយធំ ដោយមានទូកងចូលរួមប្រណាំងចំនួន៣៣៨ទូក និងប្រទីបធំៗចំនួន៣០។ នេះបើតាមសំណេរនៅលើគណនីហ្វេសប៊ុករបស់ អនុប្រធានក្រុមការងាររៀបចំប្រទីបក្រសួងការបរទេសសម្រាប់អបអរព្រះរាជពិធីបុណ្យអុំទូក លោក ឃី សុុវណ្ណរតនា នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

ក្រោយចូលរួមប្រជុំអន្តរក្រសួងស្តីពីការត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក នៅទីស្តីការគណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ លោក ឃី សុវណ្ណរតនា រដ្ឋលេខាធិការក្រសួងការបរទេស បានបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា “ឆ្នាំនេះ ពិធីបុណ្យអុំទូកនឹងត្រូវប្រារព្ធក្នុងទ្រង់ទ្រាយធំ នឹងមានទូកប្រណាំងចំនួន ៣៣៨ទូក និងប្រទីបធំៗចំនួន ៣០ប្រទីប”។

សូមរម្លឹកឡើងវិញបន្តិចថា កាលពីថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២៣ ក្នុងពេលចុះសួរសុខទុក្ខកម្មកររោងចក្រក្នុងខេត្តពោធិ៍សាត់ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសជាសាធារណៈថា ព្រះរាជពិធីបុណ្យអុំទូក សំពះព្រះខែ និងអកអំបុកក្នុងឆ្នាំ២០២៣នេះ នឹងប្រារព្ធឡើងលក្ខណៈទ្រង់ទ្រាយធំ បន្ទាប់ពីអាក់ខានកាលពីឆ្នាំកន្លងទៅ។

ជាក់ស្ដែង ព្រះរាជពិធីបុណ្យអុំទូកដែលធ្លាប់ប្រព្រឹត្តទៅក្នុងទីក្រុងភ្នំពេញ ត្រូវបានអាក់ខានចំនួន៣ឆ្នាំជាប់ៗគ្នា គឺក្នុងឆ្នាំ២០១១,២០១២,២០១៣ ដោយសារក្រោយកើតមានការរត់ជាន់គ្នាស្លាប់នៅលើស្ពានពេជ្រកំឡុងពិធីបុណ្យអុំទូក និងក្រោយព្រះបរមរតនកោដ្ឋសោយទិវង្គត។ យ៉ាងណានៅឆ្នាំ២០១៤ កម្ពុជាបានប្រារព្ធព្រះរាជពិធីបុណ្យអុំទូកឡើងវិញ តែក៏អាក់ខាននៅឆ្នាំ បន្ទាប់ ២០១៥ ពីព្រោះតែបញ្ហាទឹកទន្លេទាបពេកពិបាកអុំ។ បន្ទាប់មកចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ កម្ពុជាបានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក ក្រោមរូបភាពសប្បាយរីករាយ។ យ៉ាងណានៅក្នុងឆ្នាំ២០២០,២០២១, កម្ពុជាបានអាក់ខាន មិនអាចប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បានឡើយដោយសារកាលណោះកម្ពុជា ត្រូវបានញ៉ាំញីដោយវិបត្តកូវីដ១៩។

អាក់ខានមិនបានប្រារព្ធក្នុងឆ្នាំ២០២២ ទោះបីជាស្ថានការណ៍កូវីដហាក់ល្អប្រសើរ លែងសូវមានករណីឆ្លងជំងឺកូវីដ១៩ ក៏ដោយក៏កម្ពុជានៅតែមិនអាចប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បានឡើយ។ មិនអាចប្រារព្ធព្រះរាជពិធីអុំទូក សំពះព្រះខែ និងអកអំបុកបាន ក៏ដោយសារតែកម្ពុជាជាប់ដៃធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ក៏ដូចជាជាប់ដៃធានាសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ ជូនបណ្ដាប្រមុខរដ្ឋ និងមេដឹកនាំនានា ដែលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ លើកទី៤១នៅកម្ពុជា៕
ដោយ៖ ង៉ិល ណារ៉ាត់ 





-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


