ព័ត៌មានអន្ដរជាតិ
ស្តែងៗ វីដេអូប៉ូលិសមីយ៉ាន់ម៉ាបាញ់ទឹកលាយជាតិគីមីដាក់បាតុករ ដួលហូរឈាមជោកខ្លួន
ក្រុមអ្នកតវ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានគេបាញ់ជាមួយនឹងកាណុងបាញ់ទឹកដែលមានលាយជាតិគីមី ខណៈហ្វូងមនុស្សយ៉ាងច្រើនបានប្រមូលផ្តុំគ្នានៅថ្ងៃទីបី ដើម្បីបង្ហាញកំហឹងរបស់ពួកគេចំពោះរដ្ឋប្រហារយោធាកាលពីសប្តាហ៍មុន។
ហ្វូងមនុស្សនៅក្នុងទីក្រុង យ៉ាំងហ្គោន ត្រូវបានគេប៉ាន់ស្មានថាមានរាប់ម៉ឺននាក់នៅថ្ងៃចន្ទនេះខណៈកម្មករបានធ្វើកូដកម្មទូទាំងប្រទេស ដើម្បីទាមទារឲ្យមានការវិលត្រឡប់នៃលទ្ធិប្រជាធិបតេយ្យនិងការដោះលែងមេដឹកនាំអ៊ុងសានស៊ូជី។
ហើយនៅរដ្ឋធានីណៃពិដោ វីដេអូបង្ហាញថា មនុស្សពីរនាក់បានដួលបន្ទាប់ពីត្រូវបានបាញ់ដោយទឹកមានលាយជាតិគីមី ដើម្បីបំបែកក្រុមអ្នកតវ៉ា។
ក្នុងទីក្រុងធំទី២របស់មីយ៉ាន់ម៉ាគឺ Mandalay, មនុស្សរាប់ពាន់នាក់ក៏បានប្រមូលផ្តុំគ្នានៅពេលព្រឹកផងដែរ ដោយមនុស្សជាច្រើននាក់បានគ្រវីទង់ពណ៌ក្រហមនិងឱបរូបថតលោកស្រី ស៊ូជី។
ការធ្វើបាតុកម្មក៏កំពុងពុះកញ្ជ្រោលផងដែរនៅទីក្រុងណៃពិដោ ដោយមនុស្សជាច្រើនបានជិះម៉ូតូនិងស៊ីផ្លេឡានខណៈការប្រមូលផ្តុំគ្នាៗ ក៏ត្រូវបានគេរាយការណ៍នៅតាមក្រុងផ្សេងទៀតផងដែរ។
កាលពីចុងសប្តាហ៍ មនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នាតាមដងផ្លូវនៅទូទាំងប្រទេសមីយ៉ាន់ម៉ា ក្នុងការតវ៉ាធំបំផុតចាប់តាំងពីរដ្ឋប្រហារ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


