ព័ត៌មានអន្ដរជាតិ
អាស៊ាន ចាប់ផ្ដើមបន្ទន់ឥរិយាបថ និងបើកផ្លូវចរចា ជាមួយមីយ៉ាន់ម៉ា ឡើងវិញ
បន្ទាប់ពីដាក់ឲ្យនៅឯកោអស់រយៈពេលប្រាំឆ្នាំ ក្រោយការធ្វើរដ្ឋប្រហារ ពេលនេះសញ្ញានៃការផ្សះផ្សារវាងប្លុកអាស៊ាន និងប្រទេសមីយ៉ាន់ម៉ា ចាប់ផ្ដើមកក់ក្ដៅឡើងវិញហើយ។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលកំពុងប្រារព្ធធ្វើឡើងនៅប្រទេសហ្វីលីពីន អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន បានបង្ហើបឲ្យដឹងថា រដ្ឋមន្ត្រីការបរទេស នៃបណ្ដាប្រទេសសមាជិកទាំងអស់ បានព្រមព្រៀងគ្នា ក្នុងការរៀបចំកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូជាមួយរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា នាពេលឆាប់ៗខាងមុខ។ ការសម្រេចចិត្តនេះ កើតឡើង បន្ទាប់ពីខាងភាគីមីយ៉ាន់ម៉ា បានបង្ហាញបំណងចង់ឲ្យទំនាក់ទំនងវិលមករកភាពប្រក្រតីវិញ ខណៈដែលអាស៊ាន ក៏ចង់ឃើញការកាត់បន្ថយជម្លោះ និងការផ្ដល់ជំនួយមនុស្សធម៌មានភាពប្រសើរឡើងផងដែរ។
មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសកម្ពុជា លោក គង់ ភោគ បានលើកឡើងថា ការវិវត្តថ្មីៗនៅមីយ៉ាន់ម៉ា ដូចជា ការដោះលែងអ្នកទោសជាង ៤ ០០០នាក់ និងការផ្លាស់ប្តូរលោកស្រី អ៊ុងសាន ស៊ូជី ពីពន្ធនាគារឲ្យមកឃុំខ្លួនក្នុងផ្ទះវិញ គឺជាហេតុផលសមរម្យ ដែលអាស៊ានគួរតែបង្កើនការទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធជាងមុន។ លោកបានសង្កត់ធ្ងន់ថា ទោះបីជាមានបញ្ហាប្រឈមច្រើន ក៏មីយ៉ាន់ម៉ានៅតែជាសមាជិកគ្រួសារអាស៊ានដ៏សំខាន់មួយ ហើយវាគឺជាការទទួលខុសត្រូវរួមគ្នា ក្នុងការជួយគ្នាទៅវិញទៅមក ដើម្បីរកច្រកចេញពីវិបត្តិ។
ជាមួយគ្នានេះដែរ ប្រទេសសមាជិកដទៃទៀតដូចជា ឥណ្ឌូណេស៊ី ថៃ និងហ្វីលីពីន ក៏បានបង្ហាញទស្សនៈវិជ្ជមាន ចំពោះការផ្លាស់ប្តូរនេះដែរ។ ឥណ្ឌូណេស៊ី បានចាត់ទុកការដោះលែងអ្នកទោសនយោបាយ ថាជាសញ្ញាល្អសម្រាប់ស្ថិរភាព នាពេលអនាគត។ យ៉ាងណាមិញ ចំពោះសំណួរថាតើលោក មីន អ៊ុងឡាំង នឹងត្រូវអញ្ជើញឲ្យចូលរួមកិច្ចប្រជុំកំពូលនៅខែវិច្ឆិកាដែរឬទេនោះ គឺនៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយ ព្រោះវាទាមទារឲ្យមានការឯកភាពគ្នាពីសមាជិកទាំង១០ ផ្សេងទៀតជាមុនសិន។
សូមជម្រាបថា ការបោះឆ្នោតនៅមីយ៉ាន់ម៉ាកាលពីដើមឆ្នាំនេះ ត្រូវបានលោកខាងលិចរិះគន់ថាខ្វះតម្លាភាព និងអាស៊ានគ្នាឯង ក៏មិនទាន់មានការឯកភាពគ្នាលើការទទួលស្គាល់លទ្ធផលបោះឆ្នោតនោះដែរ ប៉ុន្តែការសម្រេចចិត្តបើកផ្លូវចរចាឡើងវិញនេះ គឺជាសញ្ញាបង្ហាញថា អាស៊ានកំពុងប្រើប្រាស់មធ្យោបាយការទូត ដើម្បីព្យាយាមបញ្ចប់ជម្លោះស៊ីវិល និងស្តារសន្តិភាពឲ្យវិលត្រឡប់មកក្នុងតំបន់វិញ៕
ប្រែសម្រួល៖ ឈាង
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


