ព័ត៌មានអន្ដរជាតិ
ការផ្ទុះដ៏សាហាវ នៅ មីយ៉ាន់ម៉ា សម្លាប់មនុស្ស ៥៥នាក់ និងជាង ៧០នាក់ទៀត ត្រូវរបួស
ការផ្ទុះដ៏សាហាវមួយនៅតំបន់ក្រុមផ្តាច់ខ្លួននៃប្រទេសមីយ៉ាន់ម៉ា បានផ្តាច់ជីវិតមនុស្សចំនួន ៥៥នាក់ ក្នុងនោះមានប្រុស ៣០នាក់ និងស្រ្តី ២៥នាក់ ខណៈមនុស្សជាង ៧០នាក់ទៀត រងរបួស។

តាមការផ្សាយរបស់ BBC, ហេតុការណ៍នេះ កើតឡើងនៅម៉ោង ៥ល្ងាចថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២៦ ក្នុងភូមិ Kaung Tat នៃរដ្ឋ Shan ជាប់ព្រំដែនចិន។
មិនមានព័ត៌មានផ្លូវការបញ្ជាក់ថា ការផ្ទុះនោះគឺជាអ្វីឡើយ ប៉ុន្តែបើតាមការអះអាងពីកងទ័ពរំដោះជាតិដាអាង (TNLA), ការផ្ទុះគឺបណ្តាលមកពីសារធាតុផ្ទុះ ដែលគេប្រើក្នុងវិស័យរ៉ែ និងការដ្ឋានវាយថ្ម។
សាក្សីនៅកន្លែងកើតហេតុ បានប្រាប់អ្នកកាសែតថា ពួកគេបានឮស្នូរផ្ទុះដ៏ខ្លាំង និងមើលឃើញផ្សែង ហុយខ្មួលខ្មាញ់។ ផ្ទះជាច្រើនខ្នង ត្រូវខ្ទេច ហើយមនុស្សម្នា នាំគ្នាយំ យ៉ាងទ្រហឹង។
សូមជម្រាបថា ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលក្នុងភាពចលាចល ចាប់តាំងពីកងទ័ព ដណ្តើមបានអំណាចពីរដ្ឋាភិបាលជាប់ឆ្នោត របស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។
បន្ទាប់ពីបាតុកម្មដោយសន្តិវិធី ត្រូវបានបង្ក្រាបដោយប្រើកម្លាំងបាញ់សម្លាប់ ក្រុមអ្នកប្រឆាំងនឹងការគ្រប់គ្រងរបស់យោធាជាច្រើនក្រុម បានចាប់អាវុធឡើងប្រយុទ្ធ ហើយតំបន់ភាគច្រើននៃប្រទេសនេះ ត្រូវធ្លាក់ចូលទៅក្នុងជម្លោះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


