ព័ត៌មានជាតិ
ពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន១.២០០គ្រួសារទទួលអំណោយពីអង្គការអូស្ត្រាលី
ប្រជាពលរដ្ឋរស់នៅក្នុងស្រុកមង្គលបូរីចំនួន១.២០០គ្រួសារដែលរងគ្រោះដោយទឹកជំនន់កន្លងមកមាន៣ក្រុង ស្រុក បានទទួលអំណោយស្បៀងអាហាររបស់អង្គការ Cambodia Vision Inc. និងសមាគមអូស្ត្រាលី-កម្ពុជា នៅប្រទេសអូស្ត្រាលី នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅព្រឹក ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ ២០២១ក្នុងនោះ ពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅស្រុកថ្មពួក និងក្រុងប៉ោយប៉ែតក៏បានទទួលអំណោយដែរ។

កម្មវិធីចែកអំណោយទាំង៣ស្រុក ក្រុងនោះ មានការចូលរួមពីលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ង៉ោ ម៉េងជ្រួន លោក លី សារី និងលោក គឹង វណ្ណៈ អភិបាលរងខេត្ត មន្ត្រីថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្រុកក្រុង តំណាងក្រុមហ៊ុន។
ស្រុកមង្គលបូរី គ្រួសារពលរដ្ឋរងគ្រោះទឹកជំនន់ និងក្រីក្រចំនួន៤០០គ្រួសារមកពី៥ឃុំ មានឃុំឬស្សីក្រោក ឃុំគយមែង ឃុំតាឡំ ឃុំបត់ត្រង់ និងឃុំបន្ទាយនាង បានទទួលនូវការចែកអំណោយររបស់អង្គការ ខេមបូឌា វីសិនសមាគមខ្មែរនានា នៅទីក្រុងស៊ីនី និងសប្បុរជននៅប្រទេសអូស្ត្រាលី។ សម្រាប់ស្រុកថ្មពួកនិងក្រុងប៉ោយប៉ែត ក៏ទទួលបានអំណោយសម្រាប់ពលរដ្ឋចចំនួន៨០០គ្រួសារក្នុង១ស្រុក ក្រុង។

តំណាងអង្គការបានឲ្យដឹងថា ដំណឹងពីទុក្ខព្រួយ និងការលំបាកជីវភាពរបស់បងប្អូនជនរួមឈាមខ្មែរ នៅស្រុកនានាក្នុងខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយគ្រោះធម្មជាតិទឹកជំនន់ កាលពីខែមិថុនា និងខែតុលាឆ្នាំ២០២១នោះ បងប្អូនពលរដ្ឋអូស្ត្រាលីដើមកំណើតខ្មែរនិងអាស៊ី ក៏ដូចពលរដ្ឋអូស្ត្រាលីបានចងចាំ ហើយទើបមានឱកាសមករួមចំណែកជាមួយអាជ្ញាធរ រដ្ឋាភិបាលកម្ពុជាចែកអំណោយនាពេលនេះ។

លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានថ្លែងថា អំណោយស្បៀងអាហារនេះជារបស់អង្គការCambodia Vision Inc នៅក្រុងស៊ីដនី និងសមាគមនានា នៅប្រទេសអូរស្ត្រាលី ដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់កន្លងមក និងពលរដ្ឋក្រីក្រខ្មែរនៅទីនេះ ទោះជាយឺតបន្តិចប៉ុន្តែ វាបានរួមចំណែកដ៏សំខាន់ ក្នុងការដោះស្រាយបន្តក្នុងអន្តរកាលការលំបាកជីវភាពបងប្អូន ដែលរងគ្រោះដោយទឹកជំនន់ផង ដោយបម្រែបម្រួលអាកាសធាតុ និងដោយការរីករាលដាលនៃជំងឺកូវីដ១៩៕
អត្ថបទ ៖ វ៉ាន់ ណាង





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ