ព័ត៌មានជាតិ
លោកទេសរដ្ឋមន្ត្រី លី ធុជ ដឹកនាំកិច្ចប្រជុំគណៈកម្មការនានានៃអនុសញ្ញាអូតាវ៉ា ដើម្បីសម្របសម្រួលកិច្ចការពាក់ព័ន្ធកិច្ចប្រជុំឆ្នាំ ២០២៤
នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី ក្នុងនាមជាប្រធានសន្និសីទត្រួតពិនិត្យឡើងវិញលើកទី ៥ នៃអនុសញ្ញាអូតាវ៉ា បានដឹកនាំកិច្ចប្រជុំគណៈកម្មការនានា ដើម្បីសម្របសម្រួលកិច្ចការដែលពាក់ព័ន្ធនឹងកិច្ចប្រជុំផ្លូវការ និងក្រៅផ្លូវការរបស់គណៈកម្មការ នៃអនុសញ្ញាសម្រាប់ឆ្នាំ ២០២៤។

គណៈកម្មការ នៃអនុសញ្ញាអូតាវ៉ាមានចំនួន ៤៖ គណៈកម្មការអនុវត្តមាត្រា ៥ គណៈកម្មការជួយជនរងគ្រោះ គណៈកម្ម ការពង្រឹងកិច្ចសហប្រតិបត្តិការ និងជំនួយ និងគណៈកម្មការអនុលោមភាពសហប្រតិបត្តិការ ដែលមានឯកអគ្គរដ្ឋទូត/រាជទូតប្រចាំនៅទីក្រុងហ្សឺណែវជាសមាជិក មកពីប្រទេសកូឡុំប៊ី ស៊ុយអែត ថៃ អង់គ្លេស ស្លូវេនៀ ហ្សំបាវ៉េ ប៊ូគីណូបាសូ ហូឡង់ អាល់ហ្សឺរី ជប៉ុន តួកគី ដាណឺម៉ាក ន័រវេស្ស និងអាហ្វ្រិកខាងត្បូង។

ក្នុងនោះដែរ មានអ្នកអង្កេតការណ៍មកពីអង្គការអន្តរជាតិមួយចំនួន តំណាងអង្គការសហប្រជាជាតិ គណៈកម្មការកាកបាទក្រហមអន្តរជាតិ អង្គការ ICBL និងអង្គការ GICHD។ លោកទេសរដ្ឋមន្ត្រី ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណគណៈកម្មការ និងអ្នកអង្កេតការណ៍ទាំងអស់ ចំពោះការគាំទ្រកម្ពុជា និងបានបន្តកិច្ចប្រជុំរៀបចំផែនការការងារ សម្រាប់អនុវត្តក្នុងឆ្នាំ ២០២៤ តាមបែបបទ និងនីតិវិធីរបស់អនុសញ្ញា៕



-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


