ព័ត៌មានជាតិ
ក្រសួងព័ត៌មាន បង្ហាញលទ្ធផលការងាររយៈពេល ១០០ ថ្ងៃ ក្នុងអាណត្តិទី ៧ នៃរដ្ឋសភា
នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ ក្រសួងព័ត៌មាន បានចេញសេចក្ដីប្រកាសព័ត៌មានបង្ហាញពីលទ្ធផលការងាររយៈពេល ១០០ ថ្ងៃ ក្នុងអាណត្តិទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងព័ត៌មាន ចុះថ្ងៃទី ៣០ វិច្ឆិកា បានឲ្យដឹងថា ថ្ងៃពុធ ទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ គឺជាថ្ងៃទី ១០០ នៃការចូលកាន់តំណែងរបស់រាជរដ្ឋាភិបាល អាណត្តិទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងរយៈពេលកន្លងមកនេះ រដ្ឋមន្ត្រី នៃក្រសួង-ស្ថាប័ន បានបំពេញតួនាទីរបស់ខ្លួនទៅតាមផែនការសកម្មភាពរៀងៗ ខ្លួន ប្រកបដោយថាមពល និងឆន្ទៈខ្ពស់ ស្របតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ ស្ដីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។
សេចក្ដីប្រកាសព័ត៌មាន បានបន្តថា ក្នុងអាណត្តិទី ៧ នេះ ក្រសួងព័ត៌មាន ក្រោមការដឹកនាំរបស់ លោក នេត្រ ភក្ត្រា បានកំណត់នូវចក្ខុវិស័យសម្រាប់ការដឹកនាំរយៈពេល ៥ ឆ្នាំ ខាងមុខ គឺការប្រែក្លាយក្រសួងព័ត៌មានឲ្យទៅជា«ស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល» ដើម្បីគ្រប់គ្រងលំហព័ត៌មាន និងសន្តិសុខព័ត៌មាននៅកម្ពុជា។ ការដាក់ចេញ និងអនុវត្តនូវចក្ខុវិស័យនេះ ដើរស្រប និងគាំទ្រដល់យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។
សេចក្ដីប្រកាសព័ត៌មាន ដដែលបានបន្ថែមថា ដើម្បីឈានទៅសម្រេចបានបេសកកម្មនេះ ការងារអាទិភាពសំខាន់ៗ ត្រូវបានអនុវត្តក្នុងរយៈពេល ១០០ ថ្ងៃ កន្លងទៅនេះ រួមមាន ការធ្វើទំនើបកម្មស្ថាប័នដោយផ្តោតលើការរៀបចំរចនាសម្ព័ន្ធផ្ទៃក្នុង និងការកសាងរដ្ឋបាលទំនើប តួយ៉ាងការរៀបចំប្រព័ន្ធសេវាកម្មច្រកចេញចូលតែមួយ ការផ្សព្វផ្សាយព័ត៌មាន ថ្មី ពិត លឿន និងទូលំទូលាយ ក្នុងនោះ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ទូរទស្សន៍ និងវិទ្យុជាតិកម្ពុជា (TVK និង RNK) ត្រូវបានថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាល បានគាំទ្រ និងផ្តល់អាទិភាពក្នុងការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា និងនៅលើពិភពលោក និងការផ្តល់ការគាំពារជូនមន្ត្រីគ្រប់ជាន់ថ្នាក់ នៃក្រសួងព័ត៌មាន។ ទន្ទឹមគ្នានេះដែរ លំហូរព័ត៌មាន និងការងារ ត្រូវបានធានាឲ្យមានភាពរស់រវើកឡើងវិញ រវាងថ្នាក់ដឹកនាំក្រសួង អគ្គនាយកដ្ឋានទាំងអស់ ជាមួយនឹងមន្ទីរក្នុងរាជធានី-ខេត្តទាំងអស់ប្រកបដោយ ស្មារតីសហការ សាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់៕
សូមអានសេចក្ដីប្រកាសព័ត៌មានលំអិតខាងក្រោម ៖



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


