ជីវិតកម្សាន្ដ
តារាភាពយន្តជើងចាស់ ច័ន្ទ តារាទី បង្ហាញតម្រុយចង់បញ្ចប់អាជីពសិល្បៈខំសាងឡើងជាង ៤០ឆ្នាំ
តារាសម្ដែងជើងចាស់ល្បីឈ្មោះអ្នកស្រី ច័ន្ទ តារាទី បានធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រភ្ញាក់ផ្អើលគ្រប់គ្នា ខណៈថ្មីៗនេះអ្នកស្រីបានប្រកាសហាក់បង្ហាញតម្រុយចង់ឈប់ពីអាជីពសិល្បៈដែលខំសាងប្រជាប្រិយភាព មានរយៈពេលជាង ៤០ឆ្នាំកន្លងមកនេះ។

ជាការពិតណាស់អ្នកស្រី ច័ន្ទ តារាទី គឺតារាសម្តែងភាពយន្តជើងចាស់ល្បីឈ្មោះ និង មានភាពលេចធ្លោ ខ្លាំងលើវិថីសិល្បៈនាអំឡុងក្នុងទសវត្សរ៍ឆ្នាំ ៨០ និង៩០ រួមជំនាន់ជាមួយតារាសម្តែងលោក ទេព រិន្ទដារ៉ូ ដែលជាដៃគូសម្ដែងដ៏ស័ក្ដិសមបំផុតនាសម័យនោះ។ គិតរហូតមកទល់បច្ចុប្បន្ននេះសម្រាប់តារាសម្ដែងជើងចាស់ ច័ន្ទ តារាទី បានប្រឡូកក្នុងវិស័យសិល្បៈមានរយៈពេលជាង ៤៣ឆ្នាំហើយ ខណៈទីផ្សារសម្ដែងនៅតែរក្សាបានការគាំទ្រខ្ពស់មិនមានការចុះថមថយឡើយ។

ដោយឡែកអ្វីដែលមហាជនចាប់អារម្មណ៍ស្រាប់តែថ្មីៗមុននេះ តារាសម្តែងអ្នកស្រីច័ន្ទ តារាទី បានបញ្ចេញរូបភាពប្រមាន ៣ឬ ៤សន្លឹក ភ្ជាប់ខ្លឹមសារថា “ប្រើជីវិតជាមួយសិល្បៈ អស់រយៈពេលជាង ៤៣ឆ្នាំ ចុងក្រោយក៏វិលត្រលប់មកស្រុកកំណើតវិញ ប្រើជីវិតជាកសិករដូចដើម “។

យ៉ាងណាមិញគេក៏មិនទាន់ដឹងច្បាស់នៅឡើយទេ ថាតើតារាជើងចាស់រូបនេះពិតជាមានបំណងចង់បញ្ចប់អាជីពសិល្បៈ ឬគ្រាន់តែជាការនិយាយលេងនោះទេ? ។ ប៉ុន្តែក៏មានលើកឡើងដែរថាអ្នកស្រី ច័ន្ទ តារាទី អាចជាការនិយាយលេងតែប៉ុណ្ណោះ ព្រោះបច្ចុប្បន្នអាជីព និងទីផ្សាសិល្បៈរបស់អ្នកស្រីនៅតែរក្សាបានការគាំទ្រច្រើនពីទស្សនិកជនព្រមទាំងបណ្តាផលិតករផងដែរ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


